តំណាងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រគល់រង្វាន់ជ័យមង្គលលើកទី១ ជូនដល់គូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រឆ្នាំ២០១៩
ភ្នំពេញ៖ ស្វាមីភរិយាថ្មីចំនួន៥គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger ឆ្នាំ ២០១៩ បន្ទាប់ពីការចាប់រង្វាន់លើកទី១ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានមកទទួលរង្វាន់ជ័យមង្គលលើកទី១ ពីតំណាងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ។
កម្មវិធីប្រគល់រង្វាន់នេះ បានប្រារព្ធឡើងនៅរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រាបៀរ Tiger ក្រុមការងារស្រាបៀរ Tiger គូស្វាមីភរិយាថ្មីចំនួន៥គូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ ការប្រគល់រង្វាន់លើកទីមួយក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ២០១៩ របស់ស្រាបៀរ Tiger គឺរង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី ជាមួយនឹងទឹកប្រាក់១,៥០០ដុល្លារអាម៉េរិកចំនួន៥រង្វាន់។
លោក ណូ ចាន់ម៉ារ៉ាឌី និង លោក ស្រី ស៊ឹម ចាន់ថា ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោមចំនួនប្រាំគូ ដែលបានឈ្នះរង្វាន់ធំពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger បាននិយាយថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថា ខ្លួនត្រូវរង្វាន់ធំពីស្រាបៀរ Tiger ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរ Tiger ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ និងគូស្វាមីភរិយាថ្មីទាំងអស់ដែលបានត្រូវរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger។ ជាមួយគ្នានេះ ពួកគាត់បានផ្តាំផ្ញើអ្នកមានបំណងចង់រៀបការ សូមជាវស្រាបៀរ Tiger ពីព្រោះស្រាបៀរ Tiger ជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង៕ធ.ដ