ជនជាតិចិនពីរក្រុមបើកឆាកប្រយុទ្ធដូចរឿងហុងកុង បណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនជាតិចិនពីរក្រុម ក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួន ក៏បានទាស់សំដីគ្នាឈានដល់ដេញកាប់គ្នាផ្អើលពេញផ្លូវ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ កាលពីម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅការដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខដែលយាមនៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនដែលធ្វើការនៅក្នុងការដ្ឋាននេះមានកម្មវិធីផឹកស៊ី លុះដល់ពេលស្រវឹងធ្លាក់ភ្នេកក៏ទាស់សំដីគ្នាមួយប្រាវ ដោយអ្នកខ្លះ តេហៅបក្សពួកមានទាំងដំបង និងអ្នកខ្លះទៀតមានកាំបិតបុ័ងតោ បានធ្វើការកាប់ប្រហារគ្នាយ៉ាងសាហាវបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល និងត្រូវបានជនជាតិចិនដូចគ្នាដឹកតាមកង់បីបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ក្រោយពេលហេតុ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកអន្ដរាមន៍មកដល់កន្លែងកើតហេតុផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner