គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីវៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងថ្ងៃទី២ គឺនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីវៀតណាម នៅវិមានយុទ្ធជនពលី និងនៅវិមានរដ្ឋហូជីមីញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម។ កាលពីរសៀលថ្ងៃទី២៨ឧសភា សម្តេច និងលោកជំទាវ ង្វៀន ធីគីមងិន បានជួបពិភាក្សាការងារទ្វេភាគី និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner