បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង និងគ្រឿងញៀន នៅតែជាបញ្ហាសំខាន់ ដែលប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ លើកឡើង និងសំណូមពរដល់អាជ្ញាធរខណ្ឌចំការមន ជួយដោះស្រាយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង និងគ្រឿងញៀន នៅតែជាបញ្ហាសំខាន់ ដែលប្រជាពលរដ្ឋក្នុងសង្កាត់ទន្លេ បាសាក់ បានលើកឡើង និងសំណូមពរដល់អាជ្ញាធរខណ្ឌចំការមន ជួយដោះស្រាយ ។

ការលើកឡើងជាសំនួរ និងសំណូមពររបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការ មន អាណត្តិទី៣ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោក ព្រំ សំខាន់ ប្រធានក្រុម ប្រឹក្សាខណ្ឌ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីសំណាក់ឯ,ឧ ប្រាក់ ចាន់ធឿន អនុ ប្រធានក្រុមការងារចុះជួយខណ្ឌចំការមន និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ទន្លេបាសាក់ និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ នាយក-នាយករង រដ្ឋបាលខណ្ឌ, ព្រះចៅអធិការវត្តនួននីមុណិរាម ហៅវត្តថាន់, វត្តស្វាយពពែ, វត្តប្រយូវង្ស, មន្ត្រីការិយាល័យជំនាញ កម្លាំងប្រដាប់អាវុធខណ្ឌចំការមន រួមនឹងប្រជាពលរដ្ឋក្នុងសង្កាត់ទន្លេបាសាក់ជាច្រើននាក់ទៀត ។

ទាក់ទងនឹងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ត្រូវបានលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ធ្វើការដោះ ស្រាយជូនដោយលើកឡើងថា ការងារនេះ គឺកម្លាំងនគរបាលប៉ុស្ដិ៍ បានកំពុងធ្វើដូចភ្លៀងរលឹម និងប្ដេជ្ញាថា នឹងធ្វើឱ្យ បានកាន់តែល្អប្រសើរជាងនេះទៅទៀត ។

ជាមួយគ្នានេះដែរ លោក ថេង សុថុល បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ របស់កងកម្លាំងក្នុងខណ្ឌចំការ មនទាំងអស់ ដែលបានអនុវត្តន៍លើកការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន ក្នុងមូល ដ្ឋានបានយ៉ាងល្អប្រសើរ និងបានស្នើរឱ្យកងកម្លាំងទាំងអស់ បន្តការងារនេះ ឱ្យដូចភ្លៀងរលឹម ទើបយើងអាចលុប បំបាត់អស់នូវភាពអសកម្ម ក៏ដូចជាបញ្ហាដែលបងប្អូនប្រជាពលរដ្ឋ បានលើកឡើង។ លោកអភិបាលខណ្ឌ ក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាប្រឈមក្នុងការរស់នៅប្រចាំថ្ងៃ ដែលនេះ ជាទុក្ខកង្វល់របស់យើងទាំងអស់គ្នា ។

តាមរយៈវេទិកានេះ គឺមានការចូលរួមយ៉ាងផុលផុសពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដែលក្រុមប្រឹក្សាខណ្ឌចំការមន ទទួលបាននូវមតិ យោបល់ សំណួរ និងសំណូមពរផ្ទាល់មាត់ រួមទាំងសំណើ សំណូមពរ ជាលាយលក្ខណ៍អក្សរ សរុបចំនួន ២៥ ក្នុងនោះ សំណួរផ្ទាល់មាត់ចំនួន ១៤ និងសំណួរ សំណើ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន ១១ ហើយចំពោះសំណួរផ្ទាល់ មាត់ ត្រូវបានក្រុមការងារខណ្ឌ ធ្វើការបំភ្លឺ និងដោះស្រាយជូននូវនឹងកន្លែង ហើយចំពោះសំណួរ សំណើ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ នឹងពិនិត្យដោះស្រាយជូន ព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់ ជូនបងប្អូន ទាំងលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមាន។

ដោយមានការបញ្ជាក់មូលហេតុច្បាស់លាស់ជូនជ្រាប ហើយក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ ធានាថា នឹងលើកយករាល់មតិយោបល់ សំណួរ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ទៅ ពិនិត្យ និងពិចារណាជាអាទិភាព ដាក់ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍរបស់ក្រុមប្រឹក្សាខណ្ឌ ដើម្បីធានាដល់ការផ្ដល់ សេវាសាធារណៈ ឱ្យបានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុង សង្កាត់ នៃខណ្ឌចំការមន ឱ្យកាន់មានតម្លាភាព និងប្រសិទ្ធភាព ។

លោក ថេង សុថុល បានបញ្ជាក់ថា រដ្ឋបាលខណ្ឌចំការមន និងកែលម្អការផ្ដល់សេវាសាធារណៈរបស់ខ្លួន ក្នុងកំណែ ទម្រង់មួយដ៏ស៊ីជម្រៅ និងជាក់លាក់ប្រកបដោយប្រសិទ្ធភាព តម្លាភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជា ពលរដ្ឋ ព្រមទាំងអាចកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner