អភិបាលខេត្តសៀមរាប ក្រើនរំលឹកឱ្យរួមគ្នាយកចិត្តទុកដាក់ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបង្ក្រាបការកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ ៣
(ខេត្តសៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានលើកឡើងពី ការរួមគ្នាយកចិត្តទុកដាក់ការពារបង្រ្កាបធនធានធម្មជាតិ និងការការពារ ទប់ស្កាត់បង្ក្រាបបទល្មើសរុករានទន្រ្ទានដីព្រៃលិចទឹកតំបន់3 ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា តំបន់ព្រៃលិចទឹកបឹងទន្លេសាប (តំបន់ ៣) កំពុងប្រឈមនឹងការកាប់ទន្រ្ទាន និងចង្រៃដីខុសច្បាប់ ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរដែលត្រូវទប់ស្កាត់ដោយអាជ្ញាធរ។

ឯកឧត្តមបានចង្អុលបង្ហាញថា រដ្ឋបាលខេត្តត្រូវពង្រឹងការត្រួតពិនិត្យ និងវិធានការច្បាប់ ដើម្បីបញ្ឈប់អំពើល្មើសលើធនធានធម្មជាតិ។ អ្នកដែលបំពាននឹងជួបការផ្តន្ទាទោសយ៉ាងតឹងរឹង ដោយអាជ្ញាធរបានដាក់ចេញផែនការបង្ក្រាប និងការគ្រប់គ្រងស្ថានភាពនេះទាំងស្រុង។

ក្នុងនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដាក់សេចក្តីណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រួតពិនិត្យ និងអន្តរាគមន៍លើគ្រប់សកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃ និងការផ្លាស់ប្តូរភាពជាដីរបស់ព្រៃលិចទឹក។ រដ្ឋបាលខេត្តក៏បានសម្របសម្រួលនឹងក្រសួងនានា ដើម្បីអនុវត្តន៍ផែនការអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះអោយមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបន្ដការគ្រប់គ្រងស្ថានភាពបរិស្ថាន ដោយពិសេសក្នុងឱកាសបុណ្យអង្គរសង្ក្រាន្ត ២០២៥ ៕
ដោយ ៖ ប៊ុនរដ្ឋា
