បញ្ជូនម្តាយក្មេក និងប្រពន្ធទៅតុលាការ ក្រោយពីរួមគ្នាកាប់ចាក់កូនប្រសារ-ប្ដីស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនស្ត្រី២នាក់ម្តាយ-កូន ទៅតុលាការ ដើម្បីឲ្យព្រះរាជអាជ្ញាសាកសួរ និងចោទដាក់បន្ទុកជាផ្លូវការ ក្រោយពីពួកគេក្លាយជាឃាតករសម្លាប់កូនប្រសារ-ប្តី របស់ខ្លួនឯង កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខែសែនសុខ រាជធានីភ្នំពេញ។

ជនជាប់ម្តាយក្មេកមានឈ្មោះ គង់ ធីតា ហៅ ម៉ាក់ ស្រី-ស អាយុ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ២៣ហ្ស៊ី ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រីឯកូនស្រី ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ ង៉ូយ សុម៉ារី ហៅ ស្រី-ស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ផ្ទះជួល កន្លែងកើតហេតុ។ ចំណែកកូនប្រសារ-ប្តី ជាជនរងគ្រោះ មានឈ្មោះ គឹម យ៉ត ហៅ គឹម សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទិញលក់អចលនទ្រព្យ ស្នាក់នៅកន្លែងកើតហេតុ។

គួររំលឹកផងដែរថា គ្រួសារខាងលើ ដោយជម្លោះសម្តីរឿងសុំលុយ១ម៉ឺនរៀល ធ្វើឲ្យប្រពន្ធ ម្តាយក្មេក ក្លាយជាឃាតករដៃឆៅ កាប់ ចាក់សម្លាប់ ប្តីខ្លួន ស្លាប់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ចាក់សោទុកសពក្នុងបន្ទប់ ហើយនាំគ្នារត់ទៅផ្ទះឯខណ្ឌចំការមន លុះនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ បន្ទាប់កើតហេតុ ជនសង្ស័យទាំងពីរបានចូលខ្លួនសារភាពប្រាប់ប៉ូលិស និងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរតែម្តង ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner