អាជ្ញាធរខណ្ឌ៧មករា ហាក់មិនខ្វល់ពីបញ្ហាសណ្ដាប់ធ្នាប់ វិថីសុកហុក បង្កការកក់ស្ទះចរាចរណ៍រាល់ថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យ អភិបាលខណ្ឌទាំង១២  ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗ មួយចំនួនធំក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ។

ជាក់ស្ដែង នៅតាមបណ្ដោយវិថី សុកហុក (ផ្លូវលេខ១០៧) ស្ថិតនៅមូលដ្ឋានសង្កាត់អូរឫស្សីទី១ និងអូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រុមអាជីវក ប្រកបអាជីវកម្ម បិតស្កុតម៉ូតូ ហាងកាត់សក់ ផ្ទះលក់គ្រឿងសំណង់ -ល-។ លើផ្លូវ ដោយការធ្វើចរាចរណ៍ដោយរថយន្តកក់ស្ទះចៀសគ្នាពុំចង់បាន រំលោភយកចិញ្ជើមផ្លូវលើស ១ភាគ៣នៃចិញ្ជើមផ្លូវ ខុសពីសេចក្ដីណែនាំរបស់សាលារាជធានី ដែលអនុញ្ញាត។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ វិថី សុកហុក នេះញឹកញាប សូមសំនូមពរ ដល់លោក វរសេនីយ៍ត្រី ថោង ម៉ារឌី នាយប៉ុស្តិ៍អូរឫស្សីទី១ និង លោកវរៈសេនីយ៍ត្រី ហ៊ុន វណ្ណា នាយប៉ុស្តិ៍អូរឫស្សីទី៤ ដែលជាអាជ្ញាធរមូលដ្ឋាន ជួយយកចិត្តទុកដាក់ពីបញ្ហា អាជីវក រំលោភយកចិញ្ជើមផ្លូវលើស១ភាគ៣ នៃចិញ្ជើមផ្លូវប្រកបអាជីវកម្ម បង្ក ការកក់ស្ទះចរាចរណ៍ខ្លះផង កុំអង្គុយក្នុងបន្ទុប់ចាំតែប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនប្រចាំខែៗ បន្ថែមទៀតនោះ ជាពិសេសម្ចាស់អាជីវកម្ម បិតស្កុតម៉ូតូ រត់ហៅម៉ូយបិតស្កុតម៉ូតូ យ៉ាងប្រសាចពេញផ្លូវតែម្ដង ដូច្នេះសូមអាជ្ញាធមូលដ្ឋានទាំង២សង្កាត់ ជួយសម្រួលផងព្រោះពួកគាត់ រត់ហៅម៉ូយកាត់ផ្លូវ យ៉ាងប្រសាចធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជិះរកបុក ចុះបើពួកគាត់ធ្វើអញ្ចឹង មានអ្នកជិះបុកវិញ តើអ្នកណាជាអ្នកទទួលខុសត្រូវ។

ចុងក្រោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងផ្លូវទាំងនេះជារៀងរាល់ថ្ងៃសំនូមព ដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា គួរមានវិធានការចាត់ការដោះស្រាយបញ្ហាកក់ស្ទះក្នុងមូលដ្ឋានខ្លះផង កុំសងំតែទទួលផលប្រយោជន៍ផ្ទាល់ខ្លួន គួរគិតពីប្រយោជន៍សង្គមជាធំ ទើបសមជាមន្រ្តីបម្រើរាស្រ្ត៕ធ.ដ

ដោយ៖ ទឹម រតនា

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner