ប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងផ្ទះ ត្រូវគ្រួសារប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅម៉ោង០៩ និង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ព្រំ មករា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានទទួលព័ត៌មានពីគ្រួសារជនសង្ស័យថា ជនសង្ស័យកំពុងអុកឡុកក្នុងផ្ទះ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងចុះ ដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រកឃើញថា មានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ធ.ដ