ព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវចាប់បានជនសង្ស័យឆក់កាបូបម្នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ផ្ទៃមេឃ ) ប្រព្រឹត្តនៅផ្លូវលេខ១៦៣ កែងផ្លូវលេខ៤១៨ ក្រុម២១ ភូមិ៣សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០នាទី រួចបញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យខាងលើមានឈ្មោះ ចាន់ សុខពៅ ហៅ សុង ពៅ ហៅ ពៅម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។  វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខភ្នំពេញ១HQ-៣២១៧។ ចំណែកជនរងគ្រោះមានឈ្មោះ Zhang LiLi  ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E១៨១៧០៦២៤ ស្នាក់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ បុគ្គលិកក្រុមហ៊ុន។ សម្ភារបាត់បង់មាន៖ កាបូបយួរដៃ ពណ៌ផ្ទៃមេឃចំនួន០១ លិខិតឆ្លងដែនចំនួន០១ ប្រាក់ដុល្លារចំនួន៥០០០ដុល្លារអាម៉េរិក ទូរសព្ទដៃចំនួន០២គ្រឿង និងប័ណ្ណបើកបររថយន្តចំនួន០១។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner