រថយន្តឡិចស៊ីស NX200t បុកម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ រថយន្តឡិចស៊ីស NX200t បើកបោះពួយយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបួនមិនបានបន្ថយល្បឿនជ្រុលម៉ូតូមួយគ្រឿងប៉ើងប្រមាណជាងដប់ម៉ែត្រ ហើយជាប់ម៉ូតូរហូតមកដល់ចំណុចស្ពានអាកាស៧កមរា បានបើកថយក្រោយឲ្យម៉ូតូរបូត រួចបើកបន្តទៅមុខចតមុខផ្ទះធ្វើមិនដឹង
កាលពីម៉ោង១និង១០នាទីយប់រំលងអធ្រាតត ឈានចូលលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២២២កែងនឹងផ្លូវ៥៥ ចំណុចX2 KTV ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB 6444 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដលចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូឌ្រីម០១៩ ពណ៌ពាក់ស្លាកលេខភ្នំពេញ1HQ 9228 ជិះដោយបុរសម្នាក់ និងនារីម្នាក់ តាមបណ្ដោយផ្លូវ២២២ក្នុងទិសដៅពីលិចទៅកើតចំពេញទំហឹង ប៉ើងដូចក្រដាសបណ្ដាលរងរបួសទាំងពីរនាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់ទាំងជាប់ម៉ូតូនៅខាងមុខរថយន្ត ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមក្រោយស្រាប់មកដល់ចំណុចក្រោមស្ពាន៧មករា បានឈប់រួចរថយក្រោយឲ្យម៉ូតូរបូតរួច បើករត់បន្តទៀតរហូតចូលក្នុងបុរីមួយកន្លែងជិតស្តុបផ្សារដីហុយ ផ្ទះលេខ2C ផ្លូវបេតុងឈប់រថយន្តនៅមុខផ្ទះ ហើយចូលសម្ងំក្នុងផ្ទះធ្វើមិនដឹង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចដូនពេញ និងបានទាក់ទងជំនាញមកយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner