ផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ កងទ័ពជើងគោក
ដោយបានការអនុញ្ញាត្តិពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តាមរយៈក្រុមការងារយេនឌ័រកងទ័ពជើងគោក បានអញ្ជើញចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០១៦-២០២០ និងអនុសាសន៍១១ចំណុចរបស់សម្តេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះយោធភូមិភាគទី៣។ ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងទ័ពជើងគោក ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នា២០១៩កន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេមញ្ជាការរងកងទ័ពជើងគោក ដែលមាននាយទាហាន នាយទាហានរង និងពលទាហានចំនួន២២៣នាក់ (នារីចំនួន៤៦នាក់) ចូលរួមស្តាប់។
ឯកឧត្តមឧត្តមសេនីយ៍ទោ សំ ចិន្តា មេបញ្ជាការងយោធភូមិភាគទី៣ អានសុន្ទរកថាស្វាគមន៍ស្តីពីការងារយេនឌ័រក្នុងយោធភូមិភាគទី៣ ក្នុងនាមឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារយេនឌ័រកងទ័ជើងគោកដែលបានអញ្ជើញចុះមកផ្សព្វផ្សាយ និងធ្វើបទឧទ្ទេសនាមស្តីពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០១៦-២០២០ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជានៅទីបញ្ជាការយោធភូមិភាគពិសេសនាពេលនេះ បានឲ្យនាយទាហាន នាយទាហានរង និងពលទាហានបានយល់ជ្រួតជ្រាបរវាងបុរស និងនារី ការងារយេនឌ័រ សមភាពយេនឌ័រ សមធម៌យេនឌ័រ និងទស្សនៈយេនឌ័រផងដែរ។
បន្ទាប់បីលោកជំទាវឧត្តមសេនីយ៍ត្រី ឈឿន និមល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ធ្វើបទ ឧទ្ទេសនាមអនុសាសន៍១១ ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងបទឧទ្ទេសនាមសៀវភៅផែនការបញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០១៦-ឆ្នាំ២០២០ និងទស្សនយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ ដែលអានដោយលោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា នាយរងសេនាធិការ និងជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក ស្តីពីការងារផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រ ក្រសួងការពារជាតិ នៅតាមបណ្តាកងពល យោធភូមិភាគ សម្រេចបានជោគជ័យ រួចមក លោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា បានលើកឡើងពីផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រឆ្នាំ ២០១៦-២០២០ នៅតាមបណ្ដាកងពល យោធភូមិភាគ ក្នុងការជំរុញទស្សនយេនឌ័រ ឲ្យដល់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំង បង្កើនបរិមាណ និងគុណភាព ដល់នាយទាហាន នាយទាហានរង និងពលទាហានដែល ជានារីផងដែរ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ចាប វ៉ាន្នី បានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តជំរុញការអនុវត្តបញ្ជ្រាបយេនឌ័រឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ក្នុងការអនុវត្តគោលនយោបាយជាតិ បទបញ្ញត្តិពាក់ព័ន្ធ និងលើកស្ថានភាព សមត្ថភាពស្ត្រី រួមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ឱកាសនារីនៅក្នុងកងយោធពលខេមរភូមិន្ទកាន់តែប្រសើរឡើង ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវក្នុងកិច្ចការការពារជាតិ មាតុភូមិ និងភារកិច្ចអន្តរជាតិ។ ឯកឧត្តម ចាប វ៉ាន្នី បានបន្តទៀតថាការផ្សព្វផ្សាយនាពេលនេះ គឺស្របទៅនឹងនិន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធ្វើឲ្យសម្រេចបាននៅក្នុងការប្តេជ្ញាចិត្ត និងការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច
តេជោ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ចាប វ៉ាន្និ បានលើកឡើងថា អនុសាសន៍របស់សម្តេចតេជោ បានស្តែងឲ្យឃើញការលប់រាល់ទម្រង់នៃការរើសអើងលើស្ត្រី ស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទី រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ថ្នាក់ដឹកនាំនារី ស្វែងយល់ អំពីស្ថានភាពសេដ្ឋកិច្ច បង្កើនច្បាប់ជួញដូរផ្លូវភេទ គ្រប់គ្រង
ឲ្យបាននូវក្រុមហ៊ុនដែលបញ្ជូន ពលការនី ទៅធ្វើការប្រទេសក្រៅ បង្កើនគម្រោងជួយអភិវឌ្ឍន៍ជនពិការ ជាពិសេសស្រ្តីនិងកុមារ រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី ដោះស្រាយចំពោះនិស្សិតនារីដោយស្រាវជ្រាវរាល់ស្ថានភាពលំបាក និងស្ត្រីត្រូវទៅនឹងបុរសដែរ។
ឯកឧត្តមក៏បានសំនូមពរដល់ឯកឧត្តមអស់លោកមេបញ្ជាការ មេបញ្ជាការរងនាយទាហាន នាយទាហានរង យោធភូមិភាគ តំបន់ប្រតិការសឹកខេត្ត កងពលដោយផ្ដល់ឱកាស និងជំរុញលើកទឹកចិត្តដល់នាយទាហានជានារីក្នុងការទទួលបាននូវតួនាទី និងឋានន្តរស័ក្តិ បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលី ពិការ និងយោធិនមុន
ចូលនិវត្តន៍ បង្កើនការយកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.ម និងតម្រូវការ ត្រួតពិនិត្យវាយតម្លៃការអនុវត្តន៍ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រប្រកដោយការទទួលខុសត្រូវខ្ពស់៕ម.ន