ក្រសួងបន្តការរៀបចំការបណ្ដុះបណ្ដាលសិស្ស និស្សិត ដោយសិក្សាពីចម្ងាយ តាមប្រព័ន្ធ អេឡិចត្រូនិក ត្រូវធ្វើយ៉ាងណាឲ្យមានលក្ខណៈ អន្តរសកម្មរវាង សាស្ត្រាចារ្យ និងនិស្សិត
បន្ទាយមានជ័យ៖ ឯកឧត្ដមបណ្ឌឹតសភាចារ្យ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍អោយ ឲ្យគ្រប់គ្រឹះស្ថានអប់រំ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា « រៀបចំ រចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ដើម្បីធានាថាដំណើរការ នៃការបង្រៀន និងការរៀនតាមប្រព័ន្ធ សិក្សាពីចម្ងាយតាម ប្រព័ន្ធអេឡិចត្រូនិក ព្រមទាំង ការវាយតម្លៃ និស្សិតប្រព្រឹត្តទៅ ប្រកបដោយ គុណភាព » ។
ឯកឧត្ដមបណ្ឌឹតសភាចារ្យ ហង្ស ជួន ណារ៉ុនថ្លែងដូច្នេះខណៈញ្ជើញចុះសួរសុខទុក្ខ លោកគ្រួអ្នកគ្រូ បង្រៀន និង ការរៀនតាមប្រព័ន្ធ សិក្សាពីចម្ងាយតាម ប្រព័ន្ធ អេឡិចត្រូនិក និងផ្ដល់កុំព្យូទ័រ១០គ្រឿង និងកាបូបយួរដៃផ្ដល់ជូនសាលាគោរពកោសល និងវិក្រិតការខេត្តបន្ទាយមានជ័យ នៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី១០ កក្ដដា ២០២០ ដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងវីរុសកូវីដ-១៩ ។
ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រិទ្ធសភា ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោកសកលវិទ្យាធិការង សកលវិទ្យាល័យមានជ័យ លោកនាយកសាលាគោរពកោសល្យ និងវិក្រិតការខេត្តបន្ទាយមានជ័យ និងមន្ត្រីអប់រំ ចូលរួមទទួល ក្នុងពិធីបដិសណ្ឋារកិច្ចនេះ។
ឯកឧត្ដមបណ្ឌឹតសភាចារ្យ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លើកទឹកចិត្ត និងសុំណូមពរដល់លោកគ្រូអ្នកគ្រូយកយកចិត្តទុកដាក់បន្ថែមទៀតផ្ដល់ចំណេះដឹង អោយបានទូលំទូលាយដល់ ដល់សិស្សានុសិស្សអោយបានទទួលចំណេះដឹងនេះគ្រប់គ្នា។
ក្នុងពេលជាមួយគ្នានេះ ឯកឧត្ដមបណ្ឌឹតសភាចារ្យ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រិទ្ធសភា ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអញ្ជើញពិនិត្យការជួសជុលឡើងវិញ នូវអាគារសិក្សា និងអាគារស្នាក់នៅ របស់សាលាគោរពកោសល្យ និងវិក្រឹតការ ខេត្តបន្ទាយមានជ័យផងដែរ ៕ ដោយ:ឃិន គន្ធា