មន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួននារីពីរនាក់ ករណីជួញដូរគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួននារីចំនួនពីរនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន  កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះលេខ៣៦ ក្រុម១៤ ភូមិចុងខ្សាច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទី១)ឈ្មោះ ហ៊ុម ពៅ អាយុ២៥ឆ្នាំ និងទី២)ឈ្មោះ ហ៊ឹម ជូរ អាយុ៣១ឆ្នាំ។ វត្ថុតាងដកហូត៖ ក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន២២កញ្ចប់ (ធំ៦កញ្ចប់) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២គ្រឿង ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវឃាត់បណ្តោះអាសន្ននៅមន្ទីរគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner