មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវមុខសញ្ញាចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅមូលដ្ឋានទឹកដីខណ្ឌមានជ័យយ៉ាងសកម្ម និងឃាត់ខ្លួនបានចំនួន៣នាក់ ហើយដកហូតវត្ថុតាងម៉ូតូ២គ្រឿង ស្លាកលេខមួយបន្ទះ និងសម្ភារសោសម្រាប់ធ្វើសកម្មភាពលួចគាស់ផ្ទះ និងកាច់-កម៉ូតូមួយចំនួន។

ក្នុងប្រត្តិបត្តិការបង្រ្កាបនេះ ធ្វើឡើងកាលពីម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំក្រុមទី៦ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១)ឈ្មោះ សៀក ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ទី២)ឈ្មោះ ឈឿនធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅចំនុចឃាត់ខ្លួន និងទី៣)ឈ្មោះ ប៉ាសារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner