ប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងផ្ទះ ត្រូវសមត្ថកិច្ចចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង២២និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យឈ្មោះ សាំង សុភណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានទទួលព័ត៌មានពីគ្រួសារថា នៅចំណុចខាងលើមានជនសង្ស័យ កំពុងអុកឡុកក្នុងផ្ទះ។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាមានប្រើប្រាស់សារធាតុញៀន និងបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner