អនុសាខាកាកបាទក្រហមស្រុកបរិបូណ៌ នាំយកអំណោយមនុស្សធម៌ចែកជូន គ្រួសារដែលប្តីចង-ក សម្លាប់ខ្លួនព្រោះវិបត្តិផ្លូវចិត្ត នៅស្រុកបរិបណ៌

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ចែម ភក្តិ ប្រធានអនុសាខា
កាកបាទក្រហមស្រុកបរិបូណ៌ បានដឹកនាំសហការរី នាំយកអំណោយមនុស្សធម៌ទៅជូនដល់គ្រួសារដែលប្តីបានចង-កសម្លាប់ខ្លួន ព្រោះវិបត្តិផ្លូវចិត្ត នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ អំណោយមនុស្សធម៌ដែលក្រុមការងារអនុសាខាកាកបាទក្រហមយកទៅប្រគល់ជូនគ្រួសារសពនៅពេលនោះ មាន៖ អង្ករ៥០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល និងក្រុមកាងារ១០ម៉ឺនរៀលផងដែរ។

គួររម្លឹកផងដែរថា បុរសម្នាក់បានចង-កសម្លាប់ខ្លួន ដោយសាតែវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញ គួបផ្សំនឹងស្ថានភាពក្រីក្រផងនោះ រស់នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោកមេឃុំមេលំបានឲ្យដឹងនៅម៉ោង១២និង៤០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះថា ជនរងគ្រោះឈ្មោះ វ៉ាន ថន អាយុ៥៤ឆ្នាំ មានទីលំនៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រពន្ធឈ្មោះ រស់ អឿ មានកូន៥នាក់ (ប្រុស៣នាក់)។ ជនរងគ្រោះបានបាត់ពីផ្ទះចំនួន២ថ្ងៃមកហើយ លុះដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ប្រពន្ធកូនបាននាំគ្នាដើររកមកវាលខាងក្រោមចម្ងាយពីផ្ទះប្រមាណជា៣គីឡូម៉ែត្រ ក៏ឃើញកង់បញ្ឈរចោល។ ដោយមានការសង្សយ័ក៏នាំគ្នាចូលទៅរកស្រាប់តែប្រទះឃើញសពជនរងគ្រោះចង-ក នៅដើមតាអួរ នៅចំណុចខាងលើស្លាប់បាត់ទៅហើយ។ 

សមត្ថកិច្ចមូលដ្ឋានសន្និដ្ឋាន និងបានឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយឪពុកចិញ្ចឹមទើបនឹងស្លាប់ ហើយកូនៗកំពុងមានជំងឺផង និងស្ថានភាពក្រីក្រផង ទើបជាដើមចោមបណ្តាលឲ្យជនរងគ្រោះជ្រើសរើសយកការស្លាប់ដើម្បីបញ្ចប់ភាពទាល់ច្រក។ ក្រោយពីសមត្ថកិច្ចបានពិនិត្យឃើញថា ពុំមានពាក់ព័ន្ធបទល្មើសផ្សេងៗ ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ
តាមប្រពៃណី៕ធ.ដ

ដោយៈ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner