កម្មវិធីតន្ត្រីដំបូងគេនៅកម្ពុជា «Battle of the Bands» ប្រកាសអ្នកឈ្នះជាផ្លូវការ ក្នុងការប្រគុំតន្ត្រីវគ្គផ្តាច់ព្រ័ត្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមចម្រៀងកំពូលទាំង 4 មានដូចជា BatBangers, De’ First, Hashtag, Sweet Band ដែលមួយក្នុងចំណោមនោះនឹងគ្រងតំណែងជាជ័យលាភី ហើយនឹងបន្តសហការជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានាទាក់ទងនឹងយុវជន។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលចាប់ផ្តើមពីម៉ោង 5:00ល្ងាច ជាការសម្តែងបញ្ចូលគ្នារវាងក្រុមតន្រ្តីដែលមានទេពកោសល្យ ជាមួយនឹងឯកអគ្គរាជទូតរបស់ Cellcard កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Euan Gray។ កម្មវិធី Battle of the Bands Cambodia 2019 ត្រូវបានរៀបចំឡើងដោយ Kilat Events ហើយឧបត្ថម្ភដោយ Cellcard ហើយនេះគឺជាការប្រកួតទូទាំងប្រទេសដែលមានរយៈពេល៤ខែ ដើម្បីស្វែងរកក្រុមតន្ត្រីខ្មែរដែលមានសមត្ថភាពជំនាន់ថ្មី។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀត វ៉ាន់សុន (Ian Watson) បាននិយាយថា Battle of the Bands គឺជាការចាប់ផ្តើមដ៏ល្អដែលផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុនក្នុងការផ្ដោតលើក្រុមយុវជនដើម្បីបង្កើនទំនាក់ទំនង និងការចាប់អារម្មណ៍។ ក្រុមហ៊ុន Cellcard តែងតែគាំទ្រក្រុមយុវជនដែលមានទេពកោសល្យនៅគ្រប់វិស័យ មិនថា តន្ត្រី ហ្គេមកម្សាន្ត សិល្បៈ ភាពយន្ត និងរបាំ។ លោកបន្ថែមថា ពួកយើងពិតជាមានក្ដីសោមនស្សរីករាយក្នុងការបន្តគាំទ្រក្រុមតន្ត្រីវប្បធម៌ និងគាំទ្រសិល្បករ ក្មេងៗស្របពេល ដែលពួកគេកំពុងលូតលាស់នៅក្នុងអាជីពជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួន គឺក្រុមតន្ត្រី  Cellcard ។

គណៈកម្មការមានដូចជា លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records, លោក Euan Grey អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បានមានប្រសាសន៍ដូចគ្នាថា ពួកគេពិតជាស្ញប់ស្ញែងនូវចំនួនអ្នកចូលរួមប្រកួត និងគុណភាពនៃតន្រី្ត ព្រមទាំងអ្នកមានទេពកោសល្យទាំងអស់ដែលបានមកចូលរួមក្នុងការប្រកួតនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមកំពូលៗទាំង៤ ត្រូវបានទទួលការហ្វឹកហាត់មួយរយៈជាមួយគណៈកម្មការ ដើម្បីត្រៀមខ្លួនចូលរួមសម្តែងនៅវគ្គបញ្ចប់នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner