មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា ឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាម និងរាករួស រាតត្បាតខ្លាំងទៅលើកុមារកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ បើតាមការដាននិងអង្គេតឃើញថា ជំងឺគ្រុនឈាម និងជំងឺរាករួស បាននិងកំពុងរាតត្បាតខ្លាំងទៅលើកុមារ និងមានការកើនឡើងជាងឆ្នាំ២០១៨ គួរឱ្យបារម្ភ។

ឯកឧត្តម យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានលើកឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាម មានរហូតដល់ទៅ៨,០០០នាក់ហើយ។ ការកើនឡើងខ្ពស់នៃចំនួនជំងឺគ្រុនឈាមនេះ ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍ទប់ស្កាត់ និងធ្វើការព្យាបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីតាមដាន និងទប់ស្កាត់ការកើតឡើងនូវប្រភេទជំងឺថ្មីមកលើកុមារ សមាគមគ្រូពេទ្យកុមារកម្ពុជា តែងតែបានប្រារព្ធសន្និសីទនេះ យ៉ាងទៀតទាត់ ក្នុងមួយឆ្នាំម្ដង ក្នុងគោលបំណង ដើម្បីផ្ដល់នូវវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និងក្រៅប្រទេស បានចែករំលែក និងផ្ដាស់ប្ដូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្ដល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner