ធ្វើតេស្តទឹកនោមនគរបាលទាំងអស់ រកសារធាតុញៀន ចាប់ពីប៉ូលិសនៅស្នងការ រហូតដល់បណ្ដា ប៉ុស្តិ៍នគរបាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ថ្លែងថា ការធ្វើតេស្ដទឹកនោម រកសារធាតុញៀន នឹងធ្វើឆាប់ៗនេះ ចាប់ពីប៉ូលិសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតដល់ បណ្ដាប៉ុស្តិ៍នគរបាល។

លោក ស ថេត បានសរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកនេះ ថា “ក្នុងឱកាសគោរពទង់ជាតិដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ ខ្ញុំក៏បានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយការធ្វើតេស្តទឹកនោម នឹងធ្វើឆាប់ៗខាងមុខចាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដល់បណ្តាប៉ុស្តិ៍ ដោយបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន”។

ស្នងការរាជធានីភ្នំពេញរូបនេះ សង្កត់ធ្ងន់ថា “អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ”។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋទូទៅ បានសាទរចំពោះចំណាត់ការរបស់លោក ស ថេត ដែលចាប់ ផ្ដើមធ្វើតេស្ដទឹកនោម ចំពោះមន្ត្រីនគរបាលទាំងអស់៕ធ.ដ

ដោយៈ ឆាយានាថ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner