នារីម្នាក់បើករថយន្តព្រូសលឿនជ្រុលទៅបុករះរបងស័ង្កសី និងបង្គោលភ្លើងស្តុប រងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នារីបើករថយន្តព្រូសលឿនជ្រុលទៅបុករះរបងស័ង្កសី និងបង្គោលភ្លើងស្តុបបណ្ដាលឲ្យរថយន្តក្រឡាប់ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរមិនមានរងគ្រោះថ្នាក់អ្វីនោះទេកាលពីម៉ោង ២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅជិតរង្វង់មូលនាងគង់ហ៊ីង ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីបើករថយន្តមួយ គ្រឿងម៉ាក PRIUS ពណ៌ ឈាមជ្រូក ពាក់ស្លាក ភ្នំពេញ 2AX-2541 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៩ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ដោយរថយន្តបើកលឿន បួង ចង្កូត មិនទាន់ ក៏ជ្រុលបុករះរបងស័ង្កសី និងបង្គោលភ្លើងស្តុប បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ម្ខាង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមៗនោះ នារីអ្នកបើកបរ ត្រូវបានអ្នកបើកកង់បី ជួយទាញចេញមកក្រៅ រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បី ចុះ វាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner