រថយន្តឡិចស៊ីស RX330 ជ្រុលទៅបុករថយន្តព្រូសនៅផ្លូវបំបែកជាបី បណ្តាលឲ្យរងការខូចខាតទាំងសងខាង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តឡិចស៊ីស RX330 បើកដោយនារីម្នាក់ រួមដំណើរប្រុស៣នាក់ទៀត បានបើកបរយ៉ាងលឿនជ្រុលទៅបុករថយន្តព្រូសដែលបត់ឆ្លងផ្លូវមួយគ្រឿងទៀតពេញទំហឹងបណ្ដាលរងការខូចខាតរៀងៗខ្លួន ចំណែកម្ចាស់រថយន្តទាំងសងខាងនិយាយរកតែត្រូវរៀងៗខ្លួនសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ កើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅខាងលិចជិតក្រុមហ៊ុនស្រាបៀរអង្គរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.2 N.9037 បើកបរដោយនារីម្នាក់ និងរួមដំណើប្រុសបីនាក់ ធ្វើដំណើតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកព្រូស ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB.8068 បើកបរដោយបុរសម្នាក់ និងរួមដំណើរនារីម្នាក់ទៀត បើកបរតាមបណ្ដោយផ្លូវសហពន្ធរុស្ស៊ី ទិសដៅពីលិចមកកើតក្នុងល្បឿនល្មមហើយ ដល់ផ្លូវបែកជាបី ក៏បាន បត់ឆ្វេងដៃមកផ្លូវលំបេតុង ក៏ត្រូវបានរថយន្តឡិចស៊ីសRX330 បុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតយ៉ាងដំណំ ឯរថយន្តបង្កក៏រងការខូចខាតផ្នែកខាងមុខផងដែរ ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានជជែកយកតែត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងទាក់ទងទៅជំនាញឲ្យចុះមកវាស់វ៉ែងយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner