មន្ត្រីប្រធានគម្រោងអេកូទេសចរណ៍ របស់ (WA) លើកឡើងថា បើគ្មានការគាំទ្រពីរាជរដ្ឋាភិបាល គឺគ្មានអេកូទេសចរណ៍ជីផាតនៅថ្ងៃនេះទេ
លោក ទូច សុផាន់នី ប្រធានគំរោងសហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា (WA) បានលើកឡើងថា បើគ្មានការគាំទ្រពីរាជរដ្ឋាភិបាល គឺគ្មានអេកូទេសចរណ៍ នោថ្ងៃនេះទេ ។ លោកបន្តថា នេះគឺជារឿងពិត ដែលមិនកើតឡើងដោយចៃដន្យ ជាយថាហេតុ ទៅលើកិច្ចខិតខំប្រឹង គ្រប់ផ្នែកពាក់ពន្ធ ។ លោកបន្តថា តាមរយៈការសហការ ពីក្រុមរបសើសហគមន៍ចំនួន១០រូប ដែលបានធ្វើការសហការជាមួយមន្ត្រីឧទ្យាននុរក្ស បានដើរចុះល្បាតនៅក្នុងព្រៃរយៈពេល៣០ថ្ងៃពេញ ដោយបានបែងចែកជាពីរក្រុម ចុះល្បាតពេលថ្ងៃនិងពេលយប់ ។ បន្ទាប់ពីការចុះល្បាតរួចមក លទ្ធផលបានបង្ហាញថា ចំនួនសត្វព្រៃនៅជីផាតនេះមានការកើនឡើង តាមរយៈការបំពាក់កាំមេរ៉ានៅក្នុងព្រៃ ។
លោកលើកឡើងផងដែរថា តាមរយៈការរៀបចំសហគមន៍អេកូទេសចរណ៍ត្រឹមត្រូវ ដោយច្បាស់លាស់ យើងឃើញថា ប្រសិទ្ធភាពនៃការចូលរួម កាត់បន្ថយភាពក្រីក្រក៏ដូចជាការចូលរួមអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើនេះ គឺវាមានប្រសិទ្ធភាពប៉ុន្តវាត្រូវទាមទារអោយមានការចូលរួមពីគ្រប់ស្ថាបណ្ណពាក់ព័ន្ធទាំងអស់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា នេះគឺជាភាពជោគជ័យមួយ នៃការបង្កើតសហគមន៍ ហើយជួយអោយសហគមន៍ដើរ។
ឯកឧត្តម រដ្ឋលេខាធិការរូបនេះលើកឡើងបន្តថា គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាប្រែក្លាយពីតំបន់ធម្មជាតិ ដែលមានសក្កដានុពលទេសចចរណ៍អោយទៅជាកន្លែង ទេសចរណ៍ធម្មជាតិ ។ ឯកឧត្តមលើកឡើងបន្តថា គោលបំណងគឺទី១ គឺការការពារអភិរក្ស ធនធនាធម្មជាតិ ដែលវាមានទេសភាពល្អស្អាត កន្លែងទាក់ទាញ ដែលជាផ្នែកមួយអាចទាក់ទាញនូវចំណូល ដូច្នេះ ការការពារថែរក្សាបាននូវតំបន់ធម្មជាតិ គឺមានន័យថាយើងមានសុវត្តិភាពមួយនៃការបង្កើតប្រភពចំណូលជូនប្រជាពលរដ្ឋ ។
ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងបន្តថា តំបន់នេះពីមុនត្រូវបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ប៉ុន្តែប្រសិនជាយើងមើលតែការបំផ្លិចបំផ្លិចបំផ្លាញនេះ ដោយមិនមើលអំពីកាលានុវត្តន៍ភាព ឬមួយក៏ឱកាសណាផ្សេញទៀត ដែលយើងអាញបានទេ ប៉ុន្តែគឺយើងសិក្សា អាទិភាពថាអ្វីដែលយើងអាចទាញបាន គឺមានទឹកធ្លាក់សម្រស់ធម្មជាតិផ្សេង យើងអាចការពារបាន។
ការប្រែក្លាយពីតំបន់ការពារធម្មជាតិ ដេលមានសក្កដានុពលទៅជាកន្លែងទេសចរណ៍គឺ ទី១ បង្កើនចំណូល ទី២គឺចូលរួមអភិរក្ស ហើយចំណុចនេះ គឺចំណុចមួយនៃការគិតអំពីនិរន្តរភាព នៃការការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង ។ ឯកឧត្តម សង្កត់ធ្ងន់ផងដែរ ប្រសិនជាយើងការពារព្រៃឈើ យើងដាក់កំលាំងច្រើនរាប់មិនអស់ អត់មានការចូលរួមពីប្រជាជន អត់មានការចូលរួមពីប្រជាសហគមន៍ នោះក៏យើងមិនអាចទទួលបានជោគជ័យដែរ។ ការផ្សារភ្ជាប់ទៅលើចំណុចពីរ គឺជារឿងសំខាន់ តាមរយៈការអភិរក្សធនធានធម្មជាតិ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគឺជាចំណុចសំខាន់ ។
បញ្ហាសំខាន់ដែលយើងអាចការពារធនធានធម្មជាតិបានទាល់តែប្រជាជនគាត់មានមុខរបរ មានមុខចំណូល ហើយចំណូលទាំងអស់នោះ មាននិរន្តរភាព ដោយតាមរយៈការបង្កើតទេសចរណ៍ធម្មជាតិ គឺជាចំណុចមួយនៃការជួយដល់គាត់។ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយដៃគូ តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដែលបានបង្កើននៅពាក់កណ្តាលអាណត្តិទី៥ ហើយបានតំណើរមកទល់និងពេលនេះ គឺបានបង្កើតសហគមន៍ការពារធម្មជាតិ អោយស្របទៅតាមច្បាប់ ដើម្បីផ្តល់នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សហគមន៍ ចូលរួមនូវការការពារធនធានធម្មជាតិ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួបរិស្ថាន តែងតែផ្តល់នូវការគាំទ្រចំពោះសហគមន៍តំបន់ការពារធម្មជាតិ ។ ការបង្កើតសហគមន៍យើងជំរុញទេសចរណ៍ យើងសហការជាមួយក្រសួងពាក់ព័ន្ធ ជាមួយនិងអង្គការដៃគូ ដើម្បីជំរុញទៅលើការងារអភិវឌ្ឍន៍ ក៏ដូចជាបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើនចំណូលអោយគាត់ក្រៅអំពីមុខរបរ ទៅតាមជំនាញ និងសមត្ថភាពរបស់ប្រជាសហគមន៍ ដើម្បីនាំភ្ញៀវទេសចរណ៍ដើរកម្សាន្ត ក្នុងព្រៃ មើលសត្វ ការជិះដឹកជញ្ជូនភ្ញៀវទេសចរណ៍ទៅទស្សនាតាមដងព្រែក ដើម្បីមើលទេសភាពដើមកោងកាង និងមើលទេសភាពផ្សេងៗទៀត។
ឯកឧត្តមនេត្រភក្រ្តា មន្ត្រីអ្នកនាំពាក្យ បញ្ជាក់ថាសហគមន៍ជាយន្តការយ៉ាងសំខាន់បំផុតទៅលើការបំពេញភារកិច្ចតួនាទី របស់រាជរដ្ឋាភិបាល របស់ក្រសួងបរិស្ថាន របសើអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីធ្វើសកម្មភាព នៅក្នុងការអនុវត្តន៍ច្បាប់ ការការពារតំបន់ទាំងអស់នេះ។ ហើយប្រសិនជាពំមានការចូលរួមពីប្រជាសហគមន៍យើងប្រាកដជាមិនទទួលបានជោគជ័យនោះទេ៕