សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មកទល់សព្វថ្ងៃយើងមានតែវិធានការបង្ការទប់ស្កាត់ និងការពារនៃការរីករាលដាលជំងឺកូវីដ ១៩ តែប៉ុណ្ណោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនូវវិធានការបន្ទាន់ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាជាដំបូងគឺពលរដ្ឋខ្មែរមានការយល់ដឹងពីជំងឺឆ្លងកូវីដ១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នាដែលគិតរហូតមកដល់ពេលនេះ គឺមិនទាន់មានប្រភពដែលបង្ហាញថាជំងឺកូវីដ១៩ មានថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចបន្តថាមកទល់សព្វថ្ងៃគឺយើងមានតែវិធានការបង្ការ ទប់ស្កាត់ និងការពារនៃការរីករាលដាលតែប៉ុណ្ណោះ។ បណ្ដាប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរបស់ខ្លួន ជាបន្តបន្ទាប់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏សាហាវបំផុតនេះ។

សម្ដេចតេជោបានសរសេរទៀតថាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អាចចាត់ទុកថាជាប្រទេសដែលទទួលបានជោគជ័យ ក្នុងវិធានការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ដែលសម្តេចប្រមុខដឹកនាំបានដាក់ចេញនូវវិធានការបន្ទាន់ ជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមជាមួយពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩។

សម្ដេចបានបន្ថែមថាទន្ទឹមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុវត្ថិភាព សុខភាពអោយបានល្អចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬចឹលឬទឹកអាល់កុលហើយពាក់ម៉ាសការពារនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner