ណេត TCH បង្កប់ល្បែងស៊ីខុសច្បាប់ក្បែរផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងតែផ្គើនលោកចៅហ្វាយក្រុង និងលោកស្នងការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ម្ចាស់ទីតាំងអ៊ីនធើណិតយីហោ TCH បង្កប់ល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញកំពុងបើកលេងយ៉ាងគគ្រឹកគ្រេងស្ថិតនៅជិតផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងតែផ្គើនលោកចៅហ្វាងក្រុង និងលោកស្នងការ ដឹងថាម្ចាស់នោះមានអំណាចធំយ៉ាងណាទើបហ៊ានបើកយ៉ាងនេះ?

មជ្ឍដ្ឋានមួយចំនួនបានលើកឡើងពី ទីតាំងអ៊ីនធើណិតខាងលើនេះ បានបើកដៃឲ្យក្រុមអ្នកញៀនភ្នាល់ស៊ីសងគ្រប់ប្រភេទ ជាច្រើនចេញចូលលេងទាំងយប់ទាំងថ្ងៃ បង្កភាពភ័យខ្លាចដល់ពួកគាត់ ព្រោះបទល្មើសជាច្រើនដូចជាចោឆក់ ប្លន់ កើតចេញពីល្បែងស៊ីសងទាំងនេះ តែមិនឃើញមានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចហ៊ានចុះទៅត្រួតពិនិត្យ ឬបង្រ្កាបឡើយ ខណៈលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ហាក់មិនខ្វល់ក្នុងការបង្ក្រាបល្បែងស៊ីសង បើទោះជាការដាក់វិធានការពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេង ស្នងការក្រុង ក៏ហាក់គ្មានប្រសិទ្ធភាពដែរ។

ការបើកទីតាំងល្បែងស៊ីសងខុសច្បាប់បានដំណើរការយ៉ាងរលូនបែបនេះ បើមិនការត្រូវរ៉ូវគ្នាជាអាជ្ញាធរទេ គឺមិនអាចបើកបានទេ ទំនងជាមានទំនាក់ទំនងគ្នាយ៉ាងល្អរវាងម្ចាស់ទីតាំង និងអាជ្ញាធរ ទើបបើកបានយ៉ាងរលូន នឹងសង្ងំស្ងៀមបែបនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner