សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត សូមអំពាវនាវដល់ជនរួមជាតិនៅទូទាំងប្រទេស កុំធ្វើបាប ឬរើសអើងចំពោះពលរដ្ឋថៃ ដែលកំពុងរស់នៅ និងប្រកបការងារផ្សេងៗនៅកម្ពុជា ។
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
សម្ដេចធិបតី ក៏សូមកុំប្រព្រឹត្តដូចក្រុមជ្រុលនិយមថៃមួយចំនួនតូច ដែលមានការរើសអើង ចំពោះប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងនៅថៃ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទមហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕
ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។