អ៊ីស្រាអែលគំរាមថា មេដឹកនាំកំពូលអ៊ីរ៉ង់នឹងមានវាសនាដូចលោក សាដាំ ដែលត្រូគេសម្លាប់

ហ្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃអង្គារ បានព្រមានដោយបើកចំហរថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ថា រូបលោកអាចនឹងមានជោគវាសនា ស្រដៀងនឹងអតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក Saddam Hussein ដែលត្រូវបានផ្តួលរំលំ ហើយក្រោយមក ត្រូវបានប្រហារជីវិត។

ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានព្រមានធ្ងន់ៗយ៉ាងដូច្នេះ ក្នុងអំឡុងពេលជួបជាមួយមេបញ្ជាការយោធា និងសន្តិសុខជាតិអ៊ីស្រាអែល នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក។

លោក Katz ត្រូវបានដកស្រង់សម្តីថា ខ្ញុំសូមព្រមានមេដឹកនាំផ្តាច់ការអ៊ីរ៉ង់ កុំបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងបាញ់មីស៊ីលសំដៅលើជនស៊ីវិលអ៊ីស្រាអែលតទៅទៀត។

លោក Khamenei គួរតែចងចាំនូវអ្វីដែលបានកើតឡើង ចំពោះជនផ្តាច់ការនៅក្នុងប្រទេសជិតខាងអ៊ីរ៉ង់ គឺអ៊ីរ៉ាក់ ដែលបានដើរតាមផ្លូវដូចគ្នាប្រឆាំងនឹងអ៊ីស្រាអែល។

សូមរម្លឹកថា លោក Saddam ត្រូវបានផ្តួលរំលំនៅក្នុងការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣ ហើយក្រោយមកត្រូវបានគេចាប់ខ្លួន និងប្រហារជីវិត។

រដ្ឋបាលរបស់លោកបានបាញ់មីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១ ហើយត្រូវបានចោទប្រកាន់ពីបទដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែរសម្ងាត់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner