មេសន្តិសុខរុស្ស៊ីធ្វើទស្សនកិច្ចទៅកូរ៉េខាងជើង

បរទេស ៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV បានបញ្ចេញវីដេអូ ប្រធានសន្តិសុខរុស្ស៊ី លោក Sergei Shoigu ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ ជាជំនួប លើកទីពីរ ក្នុងរយៈពេល តិចជាងពីរសប្តាហ៍។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តី របស់មេសន្តិសុខរុស្ស៊ី ដែលបានលើកឡើង នាពេលនោះ ថា កូរ៉េខាងជើងនឹងបញ្ជូនអ្នកសាងសង់ និងទាហាន ទៅជួយស្ដារតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី បន្ទាប់ពីការលុកលុយ របស់អ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់សម្តី លោក Shoigu ដោយបញ្ជាក់ថា «កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេចឲ្យមាន លើការបន្តកិច្ចសហប្រតិបត្តិការស្ថាបនា»។ លោក Shoigu បាននិយាយថា ប្រទេសកូរ៉េខាងជើងនឹងបញ្ជូន «ផ្នែកនៃអ្នកសាងសង់ កងពលតូចយោធា ២ក្រុម រួមមាន កម្លាំង ៥,០០០នាក់ ក៏ដូចជា អ្នកដោះមីន ចំនួន ១,០០០នាក់ ទៅកាន់តំបន់ Kursk ។

លោក ត្រូវបានគេដកស្រង់សម្តី ទៀតថា «នេះជាជំនួយ បងប្អូន របស់ប្រជាជនកូរ៉េ និង របស់មេដឹកនាំ គីម ជុងអ៊ុន ដល់ប្រទេសរបស់យើង»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner