មេដឹកនាំបក្សប្រឆាំងថៃ អំពាវនាវឱ្យលោកស្រី Paetongtarn រំលាយរដ្ឋសភា

បាងកក ៖ មេដឹកនាំគណបក្សប្រជាជន (People’s Party) លោក Natthaphong Ruengpanyawut កាលពីថ្ងៃពុធទី១៨ ខែមិថុនា បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra រំលាយរដ្ឋសភា ជាការទទួលខុសត្រូវលើការខូចខាត ដែលបង្កឡើងដោយការបែកធ្លាយកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

មេដឹកនាំបក្សប្រឆាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា ប្រសិនបើលោកស្រីនាយករដ្ឋមន្ត្រីបរាជ័យ មិនអាចសា្ដរទំនុកចិត្ត និងការជឿជាក់ពីប្រជាជនឡើងវិញភ្លាមៗទេ នោះខ្ញុំនឹងអំពាវនាវឱ្យលោកស្រី Paetongtarn បង្ហាញការទទួលខុសត្រូវខាងនយោបាយ ដោយរំលាយរដ្ឋសភា និងប្រគល់អំណាចទៅឱ្យប្រជាជនវិញ៕

ប្រភព៖ The Nation

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner