លោក Netanyahu អរគុណលោក Trump ដែលគាំទ្រសង្គ្រាមបំផ្លាញអ៊ីរ៉ង់
បរទេស ៖ នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Netanyahu បានប្រកាសអរគុណ ដល់លោក Donald Trump ប្រធានាធិបតីអាមេរិក សម្រាប់ការគាំទ្រឲ្យធ្វើសង្គ្រាម បំផ្លាញប្រទេសអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអរគុណប្រធានាធិបតីអាមេរិក ដោយនិយាយថា «ខ្ញុំចង់អរគុណប្រធានាធិបតី Trump ដែលជាមិត្តដ៏អស្ចារ្យ របស់រដ្ឋអ៊ីស្រាអែល…ខ្ញុំអរគុណគាត់ ដែលបាននៅខាងយើង ហើយខ្ញុំអរគុណគាត់ ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការការពារផ្ទៃមេឃ របស់អ៊ីស្រាអែល»។
យ៉ាងណាមិញ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនបានចូលរួមដោយផ្ទាល់ នៅក្នុងយុទ្ធនាការធ្វើសង្គ្រាម របស់អ៊ីស្រាអែល លើអ៊ីរ៉ង់ នោះទេ។ លោក Donald Trump កាលពីថ្ងៃពុធ បានបង្ហើបពីគំនិតនៃការចូលរួមជាមួយអ៊ីស្រាអែល តែ អំពាវនាវឱ្យអ៊ីរ៉ង់ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត