Trump ឲ្យ Putin ដោះស្រាយសង្គ្រាមខ្លួនឯងសិន មុនគិតពីរឿងអ៊ីរ៉ង់

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ មេដឹកនាំរុស្ស៊ី លោក Putin ឲ្យបញ្ចប់សង្រ្គាមអ៊ុយក្រែន មុនពេលចង់ចូលមក សម្រុះសម្រួល ក្នុងជម្លោះ អ៊ីរ៉ង់-អ៊ីស្រាអែល។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជា បដិសេធសំណើ របស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងចង់ចូលខ្លួន សម្រុះសម្រួល លើជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយនិយាយថា ប្រធានាធិបតីរុស្ស៊ី គួរតែបញ្ចប់សង្រ្គាមផ្ទាល់ខ្លួន នៅអ៊ុយក្រែន ជាមុនសិន។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ថា «គាត់ពិតជាបានស្នើ ឱ្យជួយសម្របសម្រួល… ខ្ញុំបាននិយាយវិញថា សូមធ្វើការសម្រុះសម្រួល ជាមួយរុស្ស៊ី ជាមុនសិន បានទេ? លោក Trump បានប្រាប់ទៀតថា «ខ្ញុំបាននិយាយថា វ្ល៉ាឌីមៀ! ចូរយើងសម្រុះសម្រួលបញ្ហារុស្ស៊ី ជាមុនសិន លោកអាចព្រួយបារម្ភ អំពីរឿងអ៊ីរ៉ង់ នៅពេលក្រោយ»។

ប្រធានាធិបតីអាមេរិក វ័យ៧៨ឆ្នាំ រូបនេះ ធ្លាប់បានប្តេជ្ញាថា នឹងបញ្ចប់សង្គ្រាមអ៊ុយក្រែន ក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីការចូលកាន់តំណែង ហើយផ្តោតលើការចរចា ជាមួយមេដឹកនាំរុស្ស៊ី ក៏ដូចជា មន្ត្រីរុស្ស៊ី ប៉ុន្តែ ការពិភាក្សាកន្លងមក មានការរីកចម្រើន តិចតួច៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner