និស្សិតអាហារូបករណ៍ ជីប ម៉ុង ជំនាន់ទី២ចុះកម្មសិក្សាស្វែងយល់ពីពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់និស្សិតអាហារូបករណ៍ ជំនាន់ទី២ របស់ ក្រុមហ៊ុន ជីប ម៉ុង ចំនួន១៦ រូបទៅកាន់រោង ចក្រធំៗចំនួន ៣ របស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងពាណិជ្ជកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុនកាលពីចុងសប្តាហ៍មុន។
ដំណើរទស្សនកិច្ចរយៈពេល២ ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់និស្សិតទាំង១៦ រូបចុះទៅស្វែងយល់ ពីសកម្មភាពពាណិជ្ជកម្ម សង្វាក់ផលិតកម្ម នៃរោងចក្រ និងសកម្មភាពសង្គមរបស់ក្រុមហ៊ុន ជីប ម៉ុង។
ដំណើរទស្សនកិច្ចថ្ងៃទី ១ រួមមានដំណើរទៅទស្សនកិច្ចសិក្សាសង្វាក់ផលិតកម្មនៅ រោងចក្ររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា ទឹក បរិសុទ្ធកម្ពុជា ទឹកក្រូច អាយស៍ ទឹកផ្លែឈើ ជូប ភេសជ្ជៈ ប៉ូវ កម្លាំង វើក ដែលជារោងចក្រផលិតភេសជ្ជៈ និងស្រាបៀរដ៏ធំជាងគេក្នុងតំបន់។ ក្រុមនិស្សិតក៏បានបន្តដំណើរទៅកាន់រោងចក្រផលិត ក្បឿង និងទុយោនៃ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ព្រមទាំងទទួលបាន ការចែករំលែកចំណេះដឹងពីអ្នកជំនាញផលិតទុយោក៏ដូចជា ក្បឿង ដែលមានគុណភាពខ្ពស់ ។
ដំណើរទស្សនកិច្ចថ្ងៃទី២ បានធ្វើឡើងនៅរោងចក្រ ផលិតស៊ី ម៉ងត៍ នៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលមានទី តាំងស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត។ បន្ថែមពីលើការឧបត្ថម្ភផ្នែក ហិរញ្ញវត្ថុក្រុមហ៊ុន ជីប ម៉ុង តែងតែរៀបចំកម្មវិធី អប់ រំនានាដើម្បី បង្កើនសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ និស្សិតអាហារូបករណ៍របស់ ជីប ម៉ុង ទាំង២ជំនាន់ដែលជាអនាគតធន ធានមនុស្សក្នុងការអភិវឌ្ឍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង ធ្វើការប្រគល់ អាហារូបករណ៍ ចំនូន១៥ កន្លែង ជាមួយ និងទឹក ប្រាក់ អាហារូបករណ៍ ចំនួន៦០០០ ដុល្លារ ទៅកាន់ប្អូនៗ សិស្សានុសិស្ស ដែលទើបតែ បញ្ចប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ ។ ក្រុមហ៊ុននឹង ចាប់បើក ទទួលពាក្យ អាហារូបករណ៍ នៅខែកញ្ញាខាងមុខនេះសម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំតាមដានគេហទំព័រហ្វេស ប៊ុក របស់ក្រុមហ៊ុន ជីប ម៉ុង ៖ www.facebook.com/ChipMongOfficial ៕ធ.ដ