លោក Putin និងលោក Xi ចោទអ៊ីស្រាអែលបំពានច្បាប់អន្តរជាតិរឿងវាយអ៊ីរ៉ង់

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំចិន លោក Xi Jinping ក្នុងកំលុងការសន្ទនាទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អ៊ីស្រាអែលបានបំពានច្បាប់អន្តរជាតិ ចំពោះការវាយប្រហារលើអ៊ីរ៉ង់ និងបានឯកភាពថា ការកាត់បន្ថយភាពតានតឹង គឺជារឿងចាំបាច់។

ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានប្រាប់អ្នកកាសែតថា លោក Putin និងលោក Xi ថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់អ៊ីស្រាអែល ដែលបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានផ្សេងទៀតនៃច្បាប់អន្តរជាតិ។

បើតាមលោក Ushakov មេដឹកនាំទទាំងពីរជឿជាក់យ៉ាងមុតមាំថា មិនត្រូវមានដំណោះស្រាយយោធា ចំពោះស្ថានការណ៍បច្ចុប្បន្ន និងបញ្ហាទាក់ទងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះឡើយ។ ដំណោះស្រាយត្រូវតែសម្រេចបានទាំងស្រុង តាមរយៈមធ្យោបាយនយោបាយ និងការទូត៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner