ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា នៅតែផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនចិន

ភ្នំពេញ ៖ ប្រទេសចិន ជាប្រទេសដែលមានការអភិវឌ្ឍលើវិស័យរថយន្តអគ្គិសនីច្រើនជាងនៅលើពិភពលោក និងបានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ក៏ដូចជាពិភពលោកងាកមកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ។

ក្រឡេកមកមើលទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ននេះវិញ មិនខុសពីទីផ្សារថយន្តអគ្គិសនីនៅប្រទេសចិនកាលពី១០ឆ្នាំមុនទេ ដូច្នេះ ១០ឆ្នាំខាងមុខទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាអាចនឹងទូលាយដូចនៅប្រទេសចិននាពេលបច្ចុប្បន្ន។ លោក Tommy ប្រធានក្រុមផ្នែកលក់ក្រុមហ៊ុន Ming Yang GuoJI បានមានប្រសាសន៍ថា រថយន្ត Hongqi បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជា និងជំរុញការសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងគម្រោង “ផ្លូវនិងខ្សែក្រវ៉ាត់” ។

លោក Tommy បន្តថា ក្នុងនាមជាក្រុមហ៊ុនតំណាងចែកចាយចែកចាយរថយន្ត HONGQI ដែលទទួលសិទ្ធិផ្លូវការនៅកម្ពុជា MINGYANG GUOJI បានចូលទីផ្សារកម្ពុជាតាំងពីឆ្នាំ២០២០មក។ ដោយសារតែគុណភាពរថយន្តដ៏ល្អឥតខ្ចោះ សេវាកម្មដ៏ពិសេស និងការទទួលស្គាល់យ៉ាងខ្លាំងពីអតិថិជន ក្រុមហ៊ុនលោកបានទទួលការគាំទ្រយ៉ាងធំធេងពីអ្នកប្រើប្រាស់ទូទៅនៅកម្ពុជា។

លោក Tommy បន្ថែមថា ដើម្បីធ្វើអោយប្រជាពលរដ្ឋកម្ពុជាកាន់តែពេញចិត្តចំពោះរថយន្តចិន ក្រុមហ៊ុនលោកបានផ្តល់ការធានាគុណភាពរយៈពេលយូរដល់៨ឆ្នាំ ឬ១៦ម៉ឺនគីឡូម៉ែត្រ និងសេវាថែទាំឥតគិតថ្លៃរយៈពេល៤ឆ្នាំ ឬ១០ម៉ឺនគីឡូម៉ែត្រ។ ជាពិសេស សេវាទិញឡានវិញក្នុងតម្លៃខ្ពស់ បានធ្វើឱ្យអតិថិជនមានជំនឿទុកចិត្តកាន់តែខ្លាំងចំពោះម៉ាករថយន្ត Hongqi។ លោកប្រធានផ្នែកលក់បានអះអាងថា នាពេលអនាគត ក្រុមហ៊ុនលោកនឹងឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយនាំចូលយានយន្តថាមពលម៉ាក HONGQI បន្ថែមទៀតមកកាន់ទីផ្សារ។

រថយន្ត HONGQI កំពុងក្លាយជាជំរើសអាទិភាពម៉ាករថយន្តរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយក្លាយជាម៉ាក់ដែលពេញនិយមយ៉ាងខ្លាំងនៃទីផ្សាររថយន្តទំនើបរបស់ប្រទេសកម្ពុជា។ បន្ថែមលើនេះ រថយន្ត HONGQI ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជា និងជំរុញការសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងគម្រោង “ផ្លូវនិងខ្សែក្រវ៉ាត់” ឱ្យមានភាពជាក់ស្តែងកាន់តែខ្លាំងផងដែរ។ ការថ្លែងបែបនេះរបស់លោក Tommy ធ្វើឡើងក្នុងពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយយុទ្ធសាស្ត្ររវាងក្រុមហ៊ុន MINGYANG GUOJI TRADING CO.,LTD. និង ក្រុមហ៊ុន WUKONG MEDIA៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner