បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្ត បណ្តាលឲ្យដួលបោកក្បាលស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់សង្ស័យជិះម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តដែលខូចចតនៅស្ងៀមមិនបានដាក់ផ្លាកសញ្ញា បណ្ដាលឲ្យបោកក្បាលស្លាប់យ៉ាងអាណោចអធ័ម កាលពីម៉ោង១១និង១០នាទីយប់ ថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវ២១៧ស្ថិតក្នុងូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ជនរងគ្រោះឈ្មោះ នៅ វីរៈ អាយ២៩ឆ្នាំ មុខរបបុគ្គលិកចាក់សាំងស្នាក់នៅភូមិប្ររកា សង្កាត់ព្រៃ-សខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-2366 ខូចនៅកណ្ដាលផ្លូវ  ហើយម្ចាស់រថយន្តមិនបានដាក់ផ្លាកសញ្ញាអ្វីជាសម្គាល់ទេ លុះមកដល់កម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូម៉ាកស្មាក់រ៉េវ៉ូ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប 1J-3271បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះទៅដល់ និងទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញខណ្ឌមានជ័យ មកធ្វើកំណត់ហេតុ និងវាស់វែងអូសរថយន្ដ និងម៉ូតូ យកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាទៅតាមក្រោយ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner