រថយន្តកូរ៉ូឡាបើកឡើងសួនច្បារបុកបង្គោលប៉ាណូ បណ្តាលឲ្យរបួសធ្ងន់ពីរនាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មនុស្សប្រុសស្រីពីរនាក់បានរងបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ក្រោយបើករថយន្តកូរ៉ូឡាបោះពួយឡើងលើសួនច្បារហោះ ឡើងទៅបុកបង្គោលប៉ាណូពេញទំហឹង កាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅជាប់នឹងរង្វង់មូលព្រុំមុខបួន តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រីពីរនាក់បើករថយន្តក៉ូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-3405 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនច្បារហោះទៅបុកបង្គូលប៉ាណូពេញទំហឹង បណ្តាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកឯកជនដឹងយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តបង្កខ្ទេចផ្នែកខាងយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner