បើកម៉ូតូកង់បីដឹកភ្ញៀវទៅកៀររថយន្តមិនព្រមឈប់ ម្ចាស់រថយន្តបើកដេញឲ្យឈប់ បណ្តាលឲ្យម៉ូតូកង់បី ធ្លាក់ផ្លូវចូលផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ស្ត្រីពីរនាក់
ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿងដឹកភ្ញៀវស្ត្រីពីរនាក់ទៅកៀររថយន្តលុចសុីសមួយគ្រឿង មិនឈប់ទទួលខុសត្រូវ តែត្រួវម្ចាស់រថយនប្តបើកដេញតាមពីក្រោយឲ្យឈប់បណ្តាលរេចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅធ្លាក់ចូលផ្លូវផ្ទះប្រជាពលរដ្ឋចេញចូលបត់កម៉ូតូកង់បីម្ចាស់លោតទាន់មិនរងបួស តែទៅរងរបួសស្ត្រីជាភ្ញៀវធ្ងន់ទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្លឹបប៊ូឡាញ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AH-3429 ដឹកស្ត្រីពីរនាក់ជាភ្ញៀវធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅកៀររថយន្តលុចសុីសពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2W-7858បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នា បណ្តាលកៀរចំហៀងរថយន្តខាងមុខផ្នែកខាងស្តាំធ្លាក់ខាងកាងមុខខូចខាតយ៉ាងដំណំ ចំណែករុឺម៉ូតូកង់មិនឈប់ទទួលខុសត្រូវនោះទេ ក៏បានព្យាយាមបើករត់បានប្រមាណជិត២០០ម៉ែត្រត្រូវម្ចាស់រថយន្តបើកដេញពីក្រោយឲ្យឈប់ តែម្ចាស់ម៉ូតូកង់បីមិនឈប់បណ្តាលឲ្យរេចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅធ្លាក់ចូលផ្លូវផ្ទះប្រជាពលរដ្ឋបត់ កម៉ូតូកង់បីម្ចាស់លោតទាន់រួចរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូកង់នៅ និងកន្លែងកើតហេតុ តែក្នុងនោះបានធ្វើឲ្យរងរបួសស្ត្រីពីនាក់ជាភ្ញៀវធ្ងន់ធ្ងរផងដែរ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌមានជ័យរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ