រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបុណ្យវិសាទបូជានៅវត្តខ្សាម ក្រុងកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំងៈ មនុស្សប្រមាណជា៣០០អង្គនាក់បានចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជាដោយមានការនិមន្តចូលរួមពីព្រះអនុគណខេត្តនិងអញ្ជើញចូលរួមពី  អភិបាលខេត្តកំពង់ឆ្នាំង លោកឈួចន្ទ័ឌឿននិងលោកជំទាវឈឹម ស្រីមុំ អស់ លោកលោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទចូលរួមផងដែរ  ។ 

ពិធីនេះធ្វេីឡេីងនៅរសៀលថ្ងៃទី១៨ឧសភា២០១៩នក្នុងបរិវេណវត្តខ្សាមស្ថិតក្នុងភូមិខ្សាមសង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។

ក្នុងពិធីនោះផងដែរត្រូវគេមេីលញេីញថាបានធ្វេីពិធីបួងសួងដង្ហែរក្បូនប្រទាក្សន័៣ជុំវិញព្រះវិហារនិងពិធីជាច្រើនទៀតទៅតាមបែបព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ស្ថេរភាពជារៀងតទៅ ។

ព្រះអនុគណខេត្តកំពង់ឆ្នាំងបានមានថេរដីកាឱ្យដឹងថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឮកនឹកនូវព្រឹត្តិការណ៍សំខាន់ៗបីយ៉ាង៖
ទី១ រំឮកដល់ព្រះសម្មាសម្ពុទ្ធសមណគោតមព្រះ
បរមគ្រូ ព្រះអង្គទ្រង់ប្រសូត្រ ,ទី២ រំឮកដល់ព្រះពុទ្ធអង្គ បានត្រាស់ដឹងនូវចតុរារិយសច្ច: និង
ទី៣ រំឮកដល់ការចូលបរិនិព្វានរបស់ព្រះសមណគោត្តម  ។  

ព្រះតេជព្រះគុណ បានមានថេរដីកាបន្តថាព្រឹត្តិការណ៍ទាំងបីនេះ គឺប្រព្រឹត្តទៅនៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានគឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។

អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារតែប្រទេសមានសុខសន្តិភាពស្ថេរភាពបរិបូរណ៍ពេញលិញ បើគ្មានសុខសន្តិភាពទេ គឺមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងបាននោះឡេីយ ។

អភិបាលខេត្តកំពងឆ្នាំងបានលេីកឡេីងទៀតថា ការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋភិបាលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទើបមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យវិសាខបូជាដ៍អធឹកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺគ្មានព្រះសង្ឃនោះឡេីយបានត្រឹមសម្ងំស្ងៀម គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យ លន់ នល់ ជា
ពិសេសរបប ប្រល័យពូជសាសន៍ប៉ុល ពតបានបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ នាសម័យនោះកុំថា
ឡើយធ្វើបុណ្យឬពិធីបែបសាសនា សូម្បីអាហារមួយពេលសម្រាបខ្លួនឯង
ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់
រូប ចងចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃបំភ្លេចនិងត្រូវរួមគ្នាទប់ស្កាត់កុំរបបនេះវិលមកកម្ពុជាជាលើកទី២ទៀតនោះឡើយ។

អភិបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តអោយសង្គមជាតិមានការរីកចម្រើន និងធ្វើអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និងពិធីបុណ្យបែបសាសនាផ្សេងៗជាច្រើនទៀត នៅលើទឹកដីកម្ពុជា ៕ សុក្ខារិន

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner