អាមេរិកថា សម្តីរបស់មេធំអ៊ីរ៉ង់ និយាយដើម្បីស្តារមុខមាត់

បទេស ៖ អាមេរិកបានអះអាងថា ការអត្ថាធិប្បាយ របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ជុំវិញកម្សោយគ្រាប់បែករបស់អាមេរិក គ្រាន់តែដើម្បីស្តារមុខមាត់។

លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាន របស់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ លោក Ayatollah Ali Khamenei ថា ព្យាយាម “សង្គ្រោះមុខមាត់” បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ រូបនេះ បានបន្ទាបបន្ថោក ឥទ្ធិពល នៃការវាយប្រហារ របស់សហរដ្ឋអាមេរិក លើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុង Tehran។

បន្ទាប់ពីឃើញ លោក Khamenei បានបង្ហាញខ្លួន ជាលើកដំបូង ចាប់តាំងពីមានការទម្លាប់គ្រាប់បែក របស់អាមេរិក លោកស្រី Leavitt បានអះអាងថា «យើងបានឃើញវីដេអូរបស់ Ayatollah ជាអ្វីដែលអ្នកមានរបបផ្តាច់ការ ត្រូវតែសង្គ្រោះមុខមាត់»។

មេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូមួយថា “សាធារណរដ្ឋអ៊ីស្លាម បានធ្វើការទះកំផ្លៀង យ៉ាងធ្ងន់ធ្ងរ ទៅលើមុខអាមេរិក”។ ដោយសំដៅទៅលើប្រធានាធិបតីអាមេរិក Donald Trump។ លោក Khamenei បន្ថែមថា លោក Trump “បានបំផ្លើសព្រឹត្តិការណ៍ នៅក្នុងវិធី មិនធម្មតា”។

លោក និយាយថា សហរដ្ឋអាមេរិក “មិនបានទទួលអ្វីសោះ” ពីការវាយប្រហាររបស់ខ្លួន ក្នុងអំឡុងពេលសង្រ្គាម ១២ថ្ងៃ របស់សាធារណរដ្ឋអ៊ីស្លាម ជាមួយ អ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner