ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប៧៤ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ )

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ( វិមាន៧មករា) នឹងប្រារព្វធ្វើមីទ្ទិញអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក សមាជិកា ចូលរួមជាង៧ពាន់នាក់ និងមានការចូលរួមពីតំណាងអង្គទូតប្រចាំកម្ពុជា ព្រមទាំងគណបក្សនយោបាយនានាផងដែរ។
នេះបើតាមការឱ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានគណ:ឃោសនាអប់រំ នៃគណកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធាន អនុគណ:កម្មការសោតទស្សន៍ នៃគណ:កម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំគណបក្សតែងតែប្រារព្វពិធីនេះជាទៀងទាត់នៅស្នាក់ការថ្នាក់កណ្តាលគណបក្ស និងបានផ្សព្វផ្សាយបង្កលក្ខណ:ជូនដល់គណបក្សនៅគ្រប់ថ្នាក់មូលដ្ឋាន តាមរាជធានី-ខេត្ត និងនៅក្រៅប្រទេស ធ្វើពិធីជាប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយ។ ដោយឡែកឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍អប្សរា សហការជាមួយវិទ្យុ និងទូរទស្សន៍បាយ័ន បានសហការរៀបចំផ្សាយផ្ទាល់ទាំងស្រុងពីកម្មវិធីនៃអង្គមីទ្ទិញ នៅវេលាម៉ោង៧និ៣០នាទី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានចូលរួមកិច្ចសហការផ្សាយបន្តពីស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ទូរទស្សន៍អនឡាញ និងបណ្តាញសង្គមនានាមួយចំនួនទៀតផងដែរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner