ពិធីក្រុងពាលី ត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកស្អែក

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ( វិមាន៧មករា) នឹងប្រារព្វធ្វើមីទ្ទិញអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក សមាជិកា ចូលរួមជាង៧ពាន់នាក់ និងមានការចូលរួមពីតំណាងអង្គទូតប្រចាំកម្ពុជា ព្រមទាំងគណបក្សនយោបាយនានាផងដែរ ដើម្បីត្រៀមប្រារព្ធពិធីអបអរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហេតុនេះ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា បានរៀបចំពិធីក្រុងពាលីសុំពរជ័យ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្កហបណ្ឌិត ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិក ជាច្រើននាក់ ដែលអង្គមីទ្ទេញនឹងប្រព្រឹត្តិទៅនាព្រឹកស្អែក។

គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយគិតត្រឹមថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនកម្ពុជា មានអាយុ ៧៤ឆ្នាំហើយ និងជាគណបក្សនយោបាយតែមួយគត់ ដែលបានបំពេញបេសកកម្មយ៉ាងក្លៀវក្លាបំផុត ដើម្បីនាំមកនូវសុខសន្តិភាព ឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិកម្ពុជា ។

កម្មវិធីនេះមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ គេហទំព័រហ្វេសប៊ុក Apsara TV11 គេហទំព័រហ្វេសប៊ុក Apsara Central និងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ និងគេហទំព័រនានាជាច្រើនទៀតផងដែរ ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ តទៅ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានគណ:ឃោសនាអប់រំ នៃគណកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធាន អនុគណ:កម្មការសោតទស្សន៍ នៃគណ:កម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា ជារៀងរាល់ឆ្នាំគណបក្សតែងតែប្រារព្វពិធីនេះជាទៀងទាត់នៅស្នាក់ការថ្នាក់កណ្តាលគណបក្ស និងបានផ្សព្វផ្សាយបង្កលក្ខណ:ជូនដល់គណបក្សនៅគ្រប់ថ្នាក់មូលដ្ឋាន តាមរាជធានី-ខេត្ត និងនៅក្រៅប្រទេស ធ្វើពិធីជាប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយ។ ដោយឡែកឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍អប្សរា សហការជាមួយវិទ្យុ និងទូរទស្សន៍បាយ័ន បានសហការរៀបចំផ្សាយផ្ទាល់ទាំងស្រុងពីកម្មវិធីនៃអង្គមីទ្ទិញ នៅវេលាម៉ោង៧និ៣០នាទី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានចូលរួមកិច្ចសហការផ្សាយបន្តពីស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ទូរទស្សន៍អនឡាញ និងបណ្តាញសង្គមនានាមួយចំនួនទៀត និងមានថ្នាក់ដឹកនាំ សមាជិក-សមាជិកាបក្ស ប្រមាណជា៧ពាន់នាក់ចូលរួមផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner