យុវជន៣នាក់ធ្វើសកម្មភាពរំលោភយុវតីម្នាក់ត្រូវនគរបាលឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល ៖ យុវតីម្នាក់ត្រូវយុវជន៣នាក់ជាកូនសិស្សរៀនជួសជុលម៉ូតូធ្វើសកម្មភាពរំលោភបន្តកន្ទុយគ្នា បានសម្រេចម្នាក់ៗ ក្រោយកើតហេតុយុវតីរងគ្រោះបានទៅដាកពាក្យបណ្តឹងឲ្យនគរបាល ជួយអន្តរាគមន៍ឃាត់យុវជនទាំង៣នាក់នោះចាត់ទៅតាមផ្លូវច្បាប់ ។ ហេតុការឃាត់ខ្លួនកើតឡើងកាលពីរសៀលថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៩ នៅក្នុងមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះបន្ទាយព្រាបស្ថិតក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ល ស ម អាយុ១៩ឆ្នាំជនជាតិខ្មែរ មានមុខរបរផ្នែកអប់រំពិសេសឆ្នាំទី១ស្នាក់នៅក្នុង
មណ្ឌលភូមិ ឃុំកើតហេតុ(ជាជនខ្សោយបញ្ញា)តាមឯកសាររបស់មណ្ឌល។
ចំណែកជនសង្ស័យមានគ្នា៣នាក់ ទី ១- ឈ្មោះ ចែម ចុន ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ ទី២-ឈ្មោះ ប៉ូច គង់ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ ទី៣-ឈ្មោះ បាន ម៉េង ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ ។ អ្នកទាំង៣ជាកូនសិស្សរៀនជួសជុលម៉ូតូ ស្នាក់នៅក្នុងមណ្ឌលកើតហេតុជាមួយជនរងគ្រោះ។

នគរបាលបានបន្តថា មុនពេលកើតហេតុយុវតីរងគ្រោះនិងជនសង្ស័យនៅមើលទូរទស្សន៍ជាមួយគ្នាក្នុងមណ្ឌលខណៈកំពុងមើលនោះស្រាប់តែជនសង្ស័យឈ្មោះ ចែម ចុន បានហៅជនរងគ្រោះឲ្យចេញក្រៅរួចខ្សឹបប្រាប់ជនរងគ្រោះថា អូនឲ្យបងឈ្មោះ បាន ម៉េង រួមភេទផងទៅ ។ គ្រាន់តែសំដីជនសង្ស័យប៉ុណ្ណឹងធ្វើឲ្យជនសង្ស័យ បាន ម៉េង ដឹកដៃយុវតីរងគ្រោះយកទៅរំលោភនៅក្នុងសួនច្បាររហូតបានសម្រេច។ បន្ទាប់មកជនសង្ស័យ២នាក់ក៏ចូលទៅរួមភេទជាមួយយុវតីរងគ្រោះបានសម្រេចម្នាក់ម្តងៗ ។ ក្រោយកើតហេតុ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយរកយុត្តិធម៌រួចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់មកសាកសួរ ។

នៅចំពោះមុខនគរបាលជនសង្ស័យឈ្មោះ ចែម ចុន បានសារភាពថា ខ្លួននិងជនរងគ្រោះស្រឡាញ់គ្នាហើយធ្លាប់បានរួម ភេទជាមួយគ្នាចំនួន៣លើករួចមកហើយ ។ ចំណែកឈ្មោះ បាន ម៉េង បានសារភាពថា ខ្លួនទើបបានរួមភេទជាមួយជនរងគ្រោះម្តង នេះទេ ។ រីឯឈ្មោះ ប៉ូច គង់ បានសារភាពថា ជនរងគ្រោះនិងរូបគេ គឺជាសង្សានិងគ្នាហើយធ្លាប់រួមភេទជាមួយគ្នាបាន២លើកមកហើយ។

ទោះបីយ៉ាងណាជនសង្ស័យទាំង៣នាក់ត្រូវនគរបាលឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner