រួមគ្នាជ្រោងទង់ស្មារតីដែកថែប ការពារ​អធិប្បតេយ្យ និងឯករាជ្យជាតិខ្មែរ

ប្រទេសកម្ពុជា បានងើបឈរដោយកម្លាំងខ្លួនឯង ប្រកបដោយមោទនភាពបំផុត ហើយនៅគ្រប់វេទិកាធំៗ ទាំងក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចជាក្នុងក្របខ័ណ្ឌពិភពលោក កម្ពុជាតែងមានមុខនៅទីនោះដើម្បីតំណាងឲ្យជាតិសាសន៍មួយដែលឈរស្មើមុខមាត់គេឯងគ្រប់គ្នា។

ពេលនេះកម្ពុជាបានឆ្លងផុតកំរិតជីវភាពប្រាក់ចំណូលទាប ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយមិនយូរប៉ុន្មានទេ កម្ពុជានឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ប្រហាក់ប្រហែលប្រទេសក្នុងតំបន់ បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាម និង ធ្លាប់ហែលឆ្លងរបបវាលពិឃាត។

កម្ពុជា ក្រោមការដឹកនាំរបស់​សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដែលហ៊ានយកជីវិតធ្វើដើមទុននោះ ហើយបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាម បានបន្ដមានការរីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ន។ ប៉ុន្ដែបើទោះបីប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបែបនេះយ៉ាងណាក្ដី ក៏មតិប្រឆាំងមួយចំនួនតូចនៅតែបន្ដរិះគន់ ហើយបរទេសដែលជាអាណាព្យាបាលរបស់ពួកគេនោះ ក៏ខិតខំព្យាយាមគំរាមកម្ពុជាជាបន្ដបន្ទាប់ តែបុរសខ្លាំងកម្ពុជា សម្ដេចតេជោ សែន មិនខ្លាចរអានោះឡើយ ដោយសម្ដេចអះអាងថា កុំព្រោះតែជំនួយបន្ដិចបន្ដួចធ្វើឲ្យកម្ពុជាបាត់បង់ម្ចាស់ការខ្លួនឯង។

ដូច្នេះសូមបងប្អូនជនរួមជាតិ ត្រូវតែរួមគ្នាជ្រោងទង់ស្មារតីដែកថែប ការពារ​អធិប្បតេយ្យ និងឯករាជ្យជាតិខ្មែរ ដោយមិនឲ្យបរទេសណាមកលូកលៃឡើយ៕ សូមទស្សនាវីដេអូរ ដែលផលិតដោយ ក្រុមការងារប្រតិកម្មរហ័ស!

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner