បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តពីក្រោយ ដួលបោកក្បាលស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាស្រវឹងស្រា ជិះម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តដែលខូចចតនៅស្ងៀមមិនបានដាក់ផ្លាកសញ្ញា បណ្ដាលឲ្យបោកក្បាលស្លាប់យ៉ាងអាណោចអធ័ម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី ១៨ខែឧសភាឆ្នាំ២០១៩ នៅលើផ្លូវ២១៧ស្ថិតក្នុងូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។ ជនរងគ្រោះមានឈ្មោះ នៅ វីរៈ អាយ២៩ឆ្នាំ មុខរបបុគ្គលិកចាក់សាំងស្នាក់នៅភូមិប្ររកា សង្កាត់ព្រៃសរខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិព្រៃម្លងឃុំព្រៃខ្លាស្រុកកោះអណ្ដែត ខេត្តតាកែវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តស្ទូកមួយគ្រឿងម៉ាកហុីយ៉ាដាយពណ៍សពាក់ស្លាកលេខភ្នំពេញ 3C-2366 ខូចនៅកណ្ដាលផ្លូវ ហើយម្ចាស់រថយន្តមិនបានដាក់ផ្លាកសញ្ញាអ្វីជាសម្គាល់ទេលុះមកដល់កម៉ោងកើតហេតុស្រាបតែជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប 1J-3271បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាង លឿនមិនបានមេីលរថយន្តក៏ជ្រុលទៅបុករថយន្តចំពីក្រោយពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូបោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអធ័ម។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះទៅដល់ទីតាំងកើតហេតុរួចទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញខណ្ឌមានជ័យដើម្បីចុះមកធ្វើកំណត់ហេតុ រួចទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះយកធ្វើការវាស់វែងអូសរថយន្ដ និង ម៉ូតូ យកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាទៅតាមក្រោយ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី ៕