រថយន្តកូរ៉ូឡាបើកឡើងសួនច្បារហោះទៅបុកបង្គូលប៉ាណូជាប់រង្វង់មូលព្រុំមុខបួនបណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់
ភ្នំពេញ៖ មនុស្សប្រុសស្រីពីរនាក់បានរងបួសធ្វន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗខណះបើករថយន្តកូរ៉ូឡាមួយគ្រឿងបោះពួយឡើងលើសួនច្បារហោះទៅបុកបង្គូលប៉ាណូពេញទំហឹង កាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩ស្ថិតនៅជាប់និងរង្វង់មូលព្រុំមុខបួន តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមសាក្សីនៅនិងកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមនុស្សប្រុសស្រីពីរនាក់បើករថយន្តក៉ូរ៉ូឡាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-3405ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនច្បារហោះទៅបុកបង្គូលប៉ាណូពេញទំហឹងបណ្តាលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកឯកជនដឹងយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តបង្កខ្ទេច
ផ្នែកខាងយ៉ាងដំណំផ្ទប់ជាប់និងបង្គូលប៉ាន់ណូទៅមុខលេងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕