ស្ត្រីម្នាក់ចិត្តខ្លាំងទាស់សំដីជាមួយប្ដីបន្តិចបន្ទួចសម្រេចចិត្តចងកនិងចំរឹងបង្អួចសម្លាប់ខ្លួន នៅខណ្ឌពោធិ៏សែនជ័យ

    ភ្នំពេញ ៖ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ដាច់ចិត្តបញ្ចប់ជីវិតដោយខ្លួនឯងបានយកក្រម៉ាចងកធ្វើអត្តឃាតសំម្លាប់ខ្លួននៅចំរឹងបង្អួចក្នុុងផ្ទះជួលមួយកន្លែងចោលប្ដីពិការជើងទាំងសង បន្ទាប់ពីទំនាស់ជាមួយប្ដីបន្តិចបន្ទួច ។
     ហេតុការណ៍នេះបានបង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលគ្មានលេខជិតផ្សារត្រពាំងថ្លឹងសង្កាត់ចោមចៅ ទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។
     ស្ត្រីរងគ្រោះមានឈ្មោះ ទូច យឹង ភេទស្រី អាយុ២៨ឆ្នាំ  ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលខាងលើមានស្រុកកំណើតភូមិឈើទាល ឃុំឈើទាល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ឯប្តីមានឈ្មោះឌុច សំអាត ភេទប្រុស  អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូបង្រៀនភាសាចិន ស្នាក់នៅជាមួយគ្នា។
    តាមការរៀបរាប់របស់ប្ដី នារីរងគ្រោះបានឲ្យដឹងថារូបគាត់ និងប្រពន្ធបានយកគ្នាជាប្ដីប្រពន្ធបានរយះពេលពេល២ឆ្នាំមកហើយៗក៏មិនបានរៀបការនោះទេព្រមទាំងគ្មានកូននោះដែរ តែស្រលាញ់គ្នាណាស់ ដោយសារមួយរយះប៉ុន្មានខែចុងក្រោយនេះតែងតែរកាំរកុះឈ្លោះគ្នាសឹងរាល់ថ្ងៃព្រោះប្រពន្ធរបស់ខឹងនិងប្ដីមានមិត្តភ័ក្តច្រើនអាសារមកផឹកស៊ីស្ទើររាល់ថ្ងៃហើយប្រពន្ធរបស់គាត់មិនចូលចិត្ត ។ រហូតនៅល្ងាចមុខកើតហេតុប្ដីរបស់គាត់កមានកម្មវិធីផឹកស៊ីនៅក្នុងផ្ទះនេះដែរក្រោយពីផឹកស៊ីរួចកបែកផ្លូូវគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅហើយរូបគាត់ជាប្ដីបានចូលបន្ទប់ទឹកស្រាប់តែចេញមកវិញឃើញប្រពន្ធបានចងកនិងចំរឹងបង្អួួចឃើញដូចច្នោះរូបគាត់យកជើងម៉ា មក
ដាក់ដើម្បីឡើងជួយប្រពន្ធតែជួយមិនបានហើយរូបគាត់បានវាចេញទ្វាមុខអោយបងប្អូនជិតខាងជួយតែទ្វារត្រូវបានប្រពន្ធរបស់គាត់ចាក់សោរជាប់រួចរូបបានវាយបំបែកកញ្ចក់ស្រែកឲ្យគេជួយបណ្ដាលមុតជើងឈាមប្រឡាក់ពេញឥតការ៉ូរួចហើយប្រជាពរដ្ឋបានជួយស្រាយខ្សែ

ចេញពីកតែប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ។ក្រោយកើតហេតុរូបគាត់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកផ្ទះកើតហេតុខាងលើហើយក៏ទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសលវិច្ឆ័យក្រោយ​ពីនិត្យរួចរាល់ស្ត្រីរងគ្រោះខាងលើពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាដកមែន។ រួចប្រគល់សពឲ្យទៅប្តីយកទៅដម្កល់នៅវត្តទឹកថ្លារងចាំសាច់ញាតិមករៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner