“មនុស្ស១នាក់ បានស្លាប់និង៤នាក់ទៀតក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ដោយសារពុលផ្សិត “
ខេត្តព្រះសីហនុ÷
យោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ អោយដឹងថាមាន
ហេតុការណ៍ពុលផ្សិតមួយបានកើតមានឡើង កាលពីថ្ងៃទី១៧.០៥.២០១៩វេលាម៉ោង៣និង៣០នាទី រសៀលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបណ្តាលអោយមនុស្សម្នាក់ស្លាប់និង៤នាក់ទៀតកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
អាជ្ញាធរមូលដ្ឋាន និយាយថា ជនរងគ្រោះជាកម្មករដែលបានពុលផ្សិតនោះមាន ៖
១.ឈ្មោះ មាស សារី ភេទស្រី អាយុ៦១ឆ្នាំ មុខរបរសន្តិសុខបានស្លាប់មុនបញ្ជូនមកដល់ពេទ្យពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ។
២.ឈ្មោះ តន់ វៃ ភេទប្រុសអាយុ៥៤ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅកន្លែងកើតហេតុ កំពុងសង្គ្រោះបន្ទាន់ ។
៣. ឈ្មោះតែម សុីថា ភេទប្រុសអាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខ របរ ជាអ្នកអនាម័យនៅរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ កំពុងសង្គ្រោះ។
៤.ឈ្មោះ ឡាយ សុជា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកអនាម័យដែរ ស្នាក់នៅកន្លែងកើតហេតុ ក៍កំពុងសង្រ្គោះ ។
៥.ឈ្មោះ អូប មឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែ មុខរបរធ្វើអនាម័យ ស្នាក់នៅកន្លែងកើតហេតុកំពុងសង្រ្គោះ។
តាមប្រភពពីអ្នកដឹងហេតុការណ៍បានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបាននាំគ្នាដើរដកផ្សិតក្នុងព្រៃដែលពួកគាត់ស្គាល់
ថាជាប្រភេទផ្សិត ក្ងោក និងផ្សិត សេក (តំបន់ខ្លះហៅផ្សិត ពពេល ) ហើយយកមកធ្វើម្ហូបក៍បណ្តាលអោយពុលតែម្តង។
បើតាមចាស់ទុំអ្នកភូមិបានអោយដឹងថា ផ្សិតពីរប្រភេទខាងលើនេះ ជាប្រភេទផ្សិតធម្មជាតិដែលតែងតែមានដុះជារៀងរាល់ឆ្នាំ
ពេលមានភ្លៀងធ្លាក់ជោគជាំ ហើយអ្នកជនបទតែងតែនាំគ្នាដើរដកយកមកបរិភោគដ៍ឱជារស់ឆ្ងាញ់មិនមានជាតិពុលទេ ប៉ុន្តែក៍មានប្រភេទផ្សិតមួយប្រភេទទៀតដែលមានសណ្ឋានប្រហាក់ប្រហែលគ្នាជាប្រភេទផ្សិតពុលខ្លាំងបំផុតដែរ។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី រីឯជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ៕ (មន្ទីរ ព.ម)