វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះអន្ដរជាតិកម្រិតCនឹងរួមចំណែកជួយឱ្យធនធានកីឡាករបាល់ទះកាន់តែមានសក្កានុពល
(ភ្នំពេញ)៖ លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទះអន្ដរជាតិកម្រិតC ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមគម្រោងថវិកាឧបត្ថម្ភពីអង្គកាសាមគ្គីអូឡាំពិក រយៈពេល ៥ថ្ងៃនេះ នឹងរួមចំណែកផលិតបានធនធានគ្រូបង្វឹកបង្ហាត់ប្រកដដោយស្តង់ដារ ដែលជាផ្នែកមួយជួយជំរុញឱ្យធនធានកីឡាករបាល់ទះរបស់កម្ពុជាកាន់តែមានសក្កានុពលនិងរីកចម្រើនឆ្លើបតាបតាមផែនការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ។
ការថ្លែងរបស់ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើឡើង នាឱកាសអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះអន្ដរជាតិកម្រិតC នាព្រឹកថ្ងៃទី១ ខែ កក្តដា ឆ្នាំ២០២៥ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក បណ្ឌិត បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះពិតជាមាសសារៈសំខាន់ខ្លាំងណាស់សម្រាប់គ្រូបង្វឹកតាមបណ្តាក្លឹប ព្រោះវគ្គនេះ បង្ហាត់បង្រៀនដោយគ្រូជំនាញអន្តរជាតិ ដែលនឹងជួយឱ្យគ្រូយើងទទួលបាននូវចំណេះជំនាញក្បួនបង្ហាត់បង្រៀនតាមស្តង់ដារអន្តរជាតិ ។មានន័យថា គ្រូយើងខ្លាំងយើងនិងបណ្តុះបានធានធានកីឡាករបាល់ទះបានល្អៗ សម្រាប់ផ្តល់មកជូនសហព័ន្ធកីឡាបាល់ទះ ដើម្បីយកមកហ្វឹកហាត់ជាកីឡាករជម្រើសជាតិត្រៀមតំណាងជាតិចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ ។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា វគ្គគ្រូបង្វឹកកីឡាបាល់ទះអន្តរជាតិនេះ តាមស្តង់ដារ អនុញ្ញាតឲ្យមានសិក្ខាកាមចូលរួមប្រមាណ២៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែដោយសារមានការសម្របសម្រួលពីសហព័ន្ធកីឡាបាល់ទះ ទើបស្នើបានសិក្ខាកាមចូលរួមរហូតដល់ ៤៥នាក់ ដើម្បីដុសខាតសមត្ថភាពគ្រូបង្វឹកកម្ពុជា ឆ្ពោះទៅរកសមត្ថភាពគ្រូបាល់ទះប្រកបដោយកម្រិតស្តង់ដារ ។
វគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាបាល់ទះអន្តរជាតិកម្រិតC ចាប់ពីថ្ងៃទី១-៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមគម្រោងថវិការបស់អង្គការសាមគ្គីអូឡាំពិក ដែលបង្រៀនដោយគ្រូឧទ្ទេសជនជាតិស្វីស លោក Dusan Jarotta មកពីសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIVB) និងមានសិក្ខាកាម ៤៥នាក់ចូលរួមមកពីបណ្តាក្លឹបទាំង៣២ និងមន្រ្តីមកពីមន្ទីររាធធានីខេត្ត ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ








