រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជូនរថយន្តជាច្រើនគ្រឿងទៅច្រកម៉ាឡៃដើម្បីដឹកពលករខ្មែរ
បន្ទាយមានជ័យ ៖រថយន្តជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់ច្រកម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដើម្បីសម្រួលក្នុងការដឹកជញ្ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលបានបន្តវិលត្រឡប់មកកម្ពុជាវិញ ។រថយន្តនឹងដឹកជញ្ជូនពលករទាំងអស់ទៅទីកាន់ទីតាំងសំចត មុននឹងបន្តទៅកាន់ស្រុកកំណើតរៀងខ្លួន។
នៅច្រកម៉ាឡៃ ដែលឈមនឹងច្រកណងព្រឺ ប្រទេសថៃកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងការបញ្ជូនរថយន្តជាច្រើនគ្រឿងទៅទទួលពលករខ្មែរ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញទៅពិនិត្យផ្ទាល់ និងសំណេះសំណាលជាមួយបងប្អូនពលករ។ឯកឧត្តមបានប្រាប់ពលករទាំងនោះថា រដ្ឋបាលខេត្តបានរៀបចំទីតាំងសំចតបណ្ដោះអាសន្នមួយដើម្បីឱ្យបងប្អូនបានសម្រាក និងទទួលបានផ្តល់អាហារសម្រន់ មុនបន្តដំណើរទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត ដោយរដ្ឋបាលខេត្តបានរៀបចំជាស្រេចនូវរថយន្តសម្រាប់ការដឹកជញ្ជូន។
លើសពីការទទួលស្វាគមន៍ ក៏មានក្រុមការងារចម្រុះមាននៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រង់ចាំណែនាំអំពីឱកាសការងារផងដែរ៕







ដោយ៖ឃិន គន្ធា