មូលហេតុ ៥យ៉ាងដែលអ្នកគួរទម្លាប់បរិភោគ “អាហារស្រស់ៗ ថ្មីៗ” ដើម្បីជួយ ដល់សុខភាព និងបរិស្ថានល្អ

តាមរយៈ គេហទំព័រ healthline បានប្រាប់អំពី មូលហេតុ ដែល គួរ ទម្លាប់ទទួលទាន អាហារ ស្រស់ៗ ( Real Food ) ។

១. អាហារ ស្រស់ៗ មាន ផ្ទុកសារ ធាតុ ចិញ្ចឹម សំខាន់ៗ ៖ ប្រភេទ ត្រីសាច់ ដែល ពុំទាន់ កែច្នៃ បាន ផ្តល់ នូវ សារធាតុ ចិញ្ចឹម ខ្ពស់ មាន វិតាមីន និង សារធាតុរ៉ែ ដែល ឆ្លើយ តបទៅ នឹង តម្រូវ ការ សុខភាព នៃ រាងកាយ ទាំងមូល។ តួយ៉ាង ដូចជា ប្រភេទ ស៊ុត ស្រស់ សាច់ ស្រស់ និង ថ្លើម សត្វ មាន សារធាតុ ចិញ្ចឹម ទៅកាន់ សុខភាព ខួរក្បាល ផង និង សុខភាព ទូទៅ ផង ក្នុង កម្រិត មួយ ខ្ពស់! បើ ប្រៀបធៀប ទៅនឹង អាហារ កែច្នៃ រួចរាល់។

២. មាន ជាតិ ស្ករ ទាប ៖ តាម រយៈ រូបភាព ជាក់ស្តែង នៃការ ស្រាវជ្រាវ ជាទូទៅ មួយ ចំនួន បាន ឱ្យដឹង ហើយ ថា ការ ទទួល ទាន អាហារ ដែលមាន ជាតិ ស្ករ ខ្ពស់ បាន បង្ក ហានិភ័យ ទៅកាន់ សុខភាព រាងកាយ។ ហើយ ការ កាត់ បន្ថយ អាហារ ជាតិ ស្ករ បានរួម ចំណែក ដល់ ការ កាត់ បន្ថយ អាការ ធាត់ជ្រុល ជំងឺ ទឹកនោម ផ្អែម ប្រភេទ២ ជំងឺ ខ្លាញ់ រុំថ្លើម និង ជំងឺ បេះដូង ជាដើម។

៣. ជំរុញ សុខភាព បេះដូង ៖ អាហារ ស្រស់ៗ បាន រួម ចំណែក ទៅកាន់ សុខភាព បេះដូង ដោយ ហេតុថា អាហារ ស្រស់ៗ សំបូរ សារធាតុ ប្រឆាំង អុកស៊ីតកម្ម ម៉ាញេស្យូម និង ជាតិ ខ្លាញ់ល្អ និង សារធាតុ ចិញ្ចឹម ដែល ជួយ ដល់ សុខភាព បេះដូង រួមទាំង ជួយ កាត់ បន្ថយ ការ រលាក ផងដែរ។

៤. រួមចំណែក ដល់ បរិស្ថាន ៖ មូលហេតុអ្វីបាន ជាការ ផលិត ស្បៀង អាហារ សម្រាប់ មនុស្ស អាចប៉ះពាល់ ដល់ បរិស្ថាន? ដំណាក់ កាល នៃ ការ កែច្នៃ អាហារ បាន ប្រើប្រាស់ វត្ថុធាតុ ដើម ជាច្រើន ដូចជា ការ វេចខ្ចប់ ការ ប្រើប្រាស់ ថ្នាំរក្សាទុក ឬការ ប្រើប្រាស់ ថ្នាំ សម្លាប់ សត្វល្អិត ការ កម្ចាត់ មេរោគ សុទ្ធសឹង តែត្រូវ ការ ចំណាយ ធនធាន ធម្មជាតិ ច្រើន ខណៈ ចំនួន ប្រជាជន ពិភពលោក កំពុង កើនឡើង ជាលំដាប់ នោះ កំណើន នៃការ ផលិត តម្រូវ ការអាហារ ក៏មាន ការ កើនឡើង ព្រម ជាមួយ គ្នាដែរ។ ដូច្នេះ ការមាន ទម្លាប់ បរិភោគ អាហារ ស្រស់ៗ បានរួម ចំណែក ដល់បរិស្ថាន នៅត្រង់ ថា មាន លទ្ធភាព កាត់ បន្ថយ បរិមាណ កាកសំណល់ ដែល មិនអាច បំបែក បាន និង ការ សន្សំ កម្លាំង ពលកម្ម ទុក ប្រើប្រាស់ នៅ ពេល ដែល ចាំបាច់។

៥. មាន ជាតិ សរសៃខ្ពស់ ៖ ជាតិ សរសៃ ផ្តល់ អត្ថប្រយោជន៍ ទៅកាន់ សុខភាព គេបាន ដឹង ជាទូទៅ ជាពិសេស ក្នុង ចំណោម អ្នកវិទ្យាសាស្រ្ត និង អ្នកស្រាវជ្រាវ។ ជាតិ សរសៃខ្ពស់ បានជំរុញ មុខងារ រំលាយ អាហារ នៃ រាងកាយ ហើយ ការ ទទួលទាន អាហារ ដែល ស្រស់ៗ ថ្មីៗ មិន ថា បន្លែ ផ្លែឈើ គឺមាន ឱកាស ក្នុងការ ទទួល បាន ជាតិ សរសៃខ្ពស់ ជាង អាហារ ទុក ក្នុង រយៈ ពេល យូរៗ៕

កញ្ញា ថី ថានិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner