លោក Trump ថា ចង់ឲ្យប្រជាជនហ្គាហ្សាមានសុវត្ថិភាព

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា លោកចង់ឱ្យ “ប្រជាជន Gaza មានសុវត្ថិភាព”។ ជាការលើកឡើង ខណៈដែលលោកត្រៀម ធ្វើជាម្ចាស់ផ្ទះ ទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសប្តាហ៍ក្រោយ ដើម្បីជំរុញឱ្យមានបទឈប់បាញ់។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកយកព័ត៌មាន បានសួរលោកថា តើ លោកនៅតែចង់ឱ្យសហរដ្ឋអាមេរិក កាន់កាប់ទឹកដីប៉ាឡេស្ទីន ដូចដែលលោកបានប្រកាស កាលពីខែកុម្ភៈ ឬ យ៉ាងណា?

លោក ប្រធានាធិបតី រូបនេះ បានឆ្លើយថា «ខ្ញុំចង់ឱ្យប្រជាជន Gaza មានសុវត្ថិភាពជាងនេះ…ព្រោះ ពួកគេកំពុងឆ្លងកាត់ នរក»។

កាលពីដើម សប្តាហ៍នេះ លោក Trump បានអះអាង ដោយរំពឹងថា បទឈប់បាញ់ អាចឈានដល់ នៅសប្តាហ៍ក្រោយ ហើយបានបញ្ជាក់ពីផែនការ ជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សា ទាំងតំបន់ហ្គាហ្សា និង អ៊ីរ៉ង់។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បត្តិ៍ អ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែក ឥតឈប់ឈររបស់ខ្លួន បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង ១០០នាក់ រួមមានទាំង អ្នកស្វែង រកជំនួយស្បៀងអាហារ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner